ជាតិ
បាក់ឌុប
ពីនេះ ពីនោះ
តើពាក្យប្រឡង«បាក់ឌុប» មានប្រវត្តិមកពីណា?
× តាមពិតទៅ ពាក្យ បាក់ឌុប នេះ គឺជាពាក្យកម្ចីមកពីភាសាបារាំង។ ពាក្យ បាក់ឌុប មកពីអក្សរកាត់ភាសាបារាំងថា Bac II ហើយពាក្យពេញជាភាសាបារាំង គឺ Baccalauréat de la deuxième Partie(ការប្រឡងថ្នាក់ជាតិវគ្គទី២)។ Bac គឺមកពីពាក្យ Baccalauréat រីឯ ពាក្យ ឌុប មកពីពាក្យ Deuxième ដែលមានន័យថា ពីរ។ តែនៅពេលដែលពលរដ្ឋខ្មែរយកមកប្រើ ពួកគេប្តូរពីការនិយាយពាក្យ Deuxième ទៅជាពាក្យបារាំង Double ជំនួស Deuxième វិញ។
ពាក្យថា Double មានន័យថា ពីរដែរ ហើយអានតាមសូរបារាំងគឺ ឌូបប្លឹះ។ តែភាសានិយាយរបស់ជនជាតិខ្មែរនាពេលនោះ បានប្តូរសូរមកជា ឌុប វិញ។ ដូច្នេះហើយ បានជាមានពាក្យថា បាក់ឌុប។ បាក់ឌុប នៅក្នុងសម័យបារាំង គឺជាការប្រឡងថ្នាក់ជាតិវគ្គទី២ ព្រោះ កាលនោះ មានការប្រឡងថ្នាក់ជាតិវគ្គទី១ផងដែរ។ សរុបសេចក្តីមក ពាក្យថា បាក់ឌុប គឺមកពីពាក្យ Baccalauréat de la deuxième Partie (Bac II) (Bac Double)។
សូមបញ្ជាក់ថា ពាក្យប្រឡង បាក់ឌុប នេះមិនមែនជាពាក្យផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ទេ។ ពាក្យប្រើប្រាស់ផ្លូវការនោះគឺ«ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ»៕
© រក្សាសិទ្ធិដោយ thmeythmey.com