ជាតិ
លក្ខណៈ​សម្គាល់​ត្រី​ស្រកា​ក្តាម​ក្រហម​៖​គ្មាន​ពុកមាត់ មាន​ស្នាម​អុត​ខ្មៅ​ជា​ជួរ​នៅតាម​បណ្តោយ​ជួរ​ស្រកា និង​នៅ​គល់​កន្ទុយ​
18, Aug 2019 , 7:29 pm        
រូបភាព
  ​ត្រី​ស្រកា​ក្តាម​ក្រហម​។ រូបភាព​៖ Phanara Thach / ffish.asia
​ត្រី​ស្រកា​ក្តាម​ក្រហម​។ រូបភាព​៖ Phanara Thach / ffish.asia
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ដែលជា​ប្រភេទ​ត្រី​ទឹកសាប មាន​រស់នៅ​ស្ទើរ​គ្រប់កន្លែង តាម​ស្ទឹង អូរ ប្រឡាយ ព្រែក បឹង និង​អាង​ស្តុក​ទឹកធម្មជាតិ​ដែលមាន​ទឹក​ហូរ​យឺតៗ ឬ​ទឹកនឹង​។

 
​ត្រី​ស្រកា​ក្តាម​ក្រហម មានឈ្មោះ​វិទ្យាសាស្ត្រ (Cyclocheilichthys apogon) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Beardless barb មាន​ប្រវែង​ដងខ្លួន​អតិបរមា​សរុប ២៨.៧ ស​.​ម និង​ទម្ងន់​អតិបរមា ៣៤០.៦០ ក្រាម​។ 
 
​លក្ខណៈ​សម្គាល់​៖ គ្មាន​ពុកមាត់​។ មាន​ស្នាម​អុត​ខ្មៅ​ធំ​មួយ​នៅ​គល់​កន្ទុយ​។ មាន​ស្នាម​អុត​ខ្មៅ​ជា​ជួរ នៅតាម​បណ្តោយ​ជួរ​ស្រកា និង​ជាទូទៅ មាន​ព្រុយ​ពណ៌​ក្រហម​។ ត្រី​ប្រភេទ​នេះ ធ្វើចរាចរ​ផ្លាស់​ទី​ចូលទៅក្នុង​តំបន់​វាលទំនាប លិច​ទឹក​។ វា​ពង​-​កូន​នៅក្នុង​រដូវ​ទឹក​ឡើង​ខ្លាំង ចាប់ពី​ខែកញ្ញា ដល់​ខែតុលា ស្របពេល​ដែល​ទឹក​កំពុង​ឡើង​ខ្លាំង និង​ចាប់ផ្តើម​ស្រក​ទៅវិញ​។ ត្រី​ស្រកា​ក្តាម​ក្រហម ស៊ី​ខ្ចៅ ខ្យង សត្វល្អិត​រស់​ក្នុ​ទឹក ផ្ល​ង់​តុង​រុក្ខជាតិ​តូចៗ ដែល​តោង​ជាប់​នឹង ស្លឹក មែក និង​ឫស​រុក្ខជាតិ​ដុះ​ក្នុង​ទឹក​។ ត្រី​ស្រកា​ក្តាម​ក្រហម ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​មានការ​ព្រួយបារម្ភ​តិចតួច ដែល​អាច​នឹង​ឈានទៅ​ផុត​ពូជ​។ 
 
​សូម​ចូលរួម​ជួយ​ថែរក្សា​ព្រៃ​លិច​ទឹក ដែលជា​ជម្រក​ពង​កូន​របស់​មច្ឆជាតិ ឲ្យ​បាន​គង់វង្ស និង​ជួយ​លប់បំបាត់​រាល់​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ដែល​ច្បាប់​ហាមឃាត់​គ្រប់​ប្រភេទ ប្រយោជន៍​ដើម្បី​ឲ្យ​ត្រី​គ្រប់​ប្រភេទ​សម្បូរ​ឡើងវិញ សម្រាប់​ទុក​ឲ្យ​កូនចៅ​យើង​ជំនាន់​ក្រោយៗ​ទៀត​។​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com