អត្ថបទ៖ ស៊ីធី
ONE Championship បានទៅរៀបចំការប្រកួតនៅក្រុង ហូជីមិញ ប្រទេសវៀតណាមជាលើកដំបូង។ ព្រឹត្តិកាណ៍នេះនឹងមានការប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក ONE Super Series និង គូប្រកួតខ្លាំងៗជាច្រើនទៀត ដែលធ្វើឡើងនៅថ្ងៃសុក្រទី៦ ខែ កញ្ញា នៅសង្វៀន ONE: IMMORTAL TRIUMPH ។
នឹងមានជំនួបរវាងជើងឯកពិភពលោក ONE Bantamweight Muay Thai World Champion កីឡាករ Nong-O Gaiyanghadao ឡើងទៅការពារខ្សែក្រវាត់របស់ខ្លួនទល់នឹងជើងខ្លាំង Brice Delval ឬ គេហៅថា «The Truck»។
Nong-O មើលទៅរីកមុខរីកមាត់ណាស់តាំងពីមកដល់សង្វៀនលំដាប់ពិភពលោកកាល ខែ មេសា ឆ្នាំ ២០១៨។ វីរបុរសរបស់ថៃឈ្នះ ៤ លើកជាប់គ្នាក្នុងការប្រកួត ONE Super Series ដែលធ្វើឲ្យកើនកំណាត់ត្រាឈ្នះ ២៥៩ លើក ចាញ់ ៥៤ លើក និង ស្មើ ១ លើក។ ថ្មីៗនេះ Nong-O ឈ្នះ កីឡាករជប៉ុន Hiroaki Suzuki ដោយពិន្ទុជាឯកច្ឆន្ទពេលឡើងការពារខ្សែក្រវាត់លើកដំបូងកាលខែ ឧសភា។ ប៉ុន្តែ នេះជាលើកទី២ ដែលរូបគេឡើងការពារខ្សែក្រវាត់ ONE Bantamweight Muay Thai World Title ដោយជួបកីឡាករកំពុងឡើងកូដ Delval។ កីឡាករវ័យ ២០ ឆ្នាំ មកពីបារាំងរូបនេះជាមិត្តរួមក្រុមជើងខ្លាំង Elias Mahmoudi នៅក្លិបប្រដាល់ Mahmoudi Gym នៅឃុំ Bonneuil-sur-Marne ដែលស្ថិតនៅជាយក្រុងប៉ារីស។ Delval ជាម្ចាស់ជើងឯក S1 World Champion ហើយ ឥឡូវនេះគេមានគោលដៅបង្កើតប្រាក់រង្វាន់កាន់តែធំឡើងក្នុងអាជីព។ ការឡើងប្រកួតស្ថិតលំដាប់គូឯករងនេះ វាជាការប្រកួតដ៏តានតឹង នៅ ONE Super Series ។
វីដេអូប្រកួតរបស់ ៖ Hiroaki Suzuki Vs. Nong-O Gaiyanghadao
ចំណែក Saemapetch Fairtex បានធ្វើឲ្យអ្នកគាំទ្រកីឡាប្រដាល់ថៃ ជុំវិញពិភពលោករីករាយមិនស្ទើរទេក្នុងកម្មវិធីប្រកួត៣ទឹកនាពេលកន្លងមក។ ជើងឯក MTGP Muay Thai World Champion ដែលទទួលជ័យជម្នះដោយឯកច្ឆន្ទកាលខែ មេសា ត្រូវប៉ះ Ognjen Topic ។ កីឡាករថៃមានកំណត់ត្រា ឈ្នះ ១២០ លើក , ចាញ់ ១៥ លើក និង ស្មើ ១ ដង។ Saemapetch ត្រូវប្រឈមនឹង Rafi Bohic ក្នុងប្រភេទទម្ងន់ Bantamweight ហើយ Bohic ត្រូវគេចាត់ទុកថាជាកីឡាករដ៏អស្ចារ្យ និងបានឈ្នះជើងឯក Lumpinee Stadium World Title នៅប្រទេសថៃទៀតផង។ កីឡាករសញ្ជាតិបារាំងរូបនេះមានការប្រយុទ្ធប្រកបដោយគ្រោះថ្នាក់ដែលតែងតែបំបាក់ដៃគូឲ្យសន្លប់។
រីឯជើងខ្លាំងវៀតណាម Nguyen Tran Duy Nhat ត្រូវប៉ះ Azwan Che Wil, ហើយ Nguyen Thanh Tung ជួប Shahzaib Rindh ក្នុងការប្រកួត Vietnamese Super Series។ គូប្រកួតខ្លាំងៗជាច្រើនទៀតនឹងបង្ហាញក្នុងសប្ដាហ៍ខាងមុខ។
គូប្រកួតផ្សេងទៀត៖
• Nong-O Gaiyanghadao vs. Brice Delval (ONE Super Series Bantamweight Muay Thai World Championship)
• Saemapetch Fairtex vs. Rafi Bohic (ONE Super Series Muay Thai – bantamweight)
• Thanonchai SomawangGaiyang vs. Kohei “Momotaro” Kodera (ONE Super Series Muay Thai – flyweight)
• Amber Kitchen vs. Viktoria Lipianska (ONE Super Series Muay Thai – women’s strawweight)
• Panpayak Jitmuangnon vs. Masahide Kudo (ONE Super Series kickboxing – flyweight)
• Michael Pham vs. Mohamad Fakri Bin Yusoff (ONE Super Series Muay Thai – featherweight)
• Nguyen Tran Duy Nhat vs. Azwan Che Wil (Vietnamese Super Series – flyweight)
• Nguyen Thanh Tung vs. Shahzaib Rindh (Vietnamese Super Series – featherweight)