មុខ​វិជ្ជា ដែល​ត្រូវ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៩
ជាតិ
បាក់ឌុប
មុខ​វិជ្ជា ដែល​ត្រូវ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៩
19, Aug 2019 , 6:29 am        
រូបភាព
​ភ្នំពេញ​៖ កាលវិភាគ សម្រាប់​ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៩​នេះ ត្រូវបាន​បែងចែក​ជា​ពីរ​ថា្នក់ គឺ​ថា្នក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​។



​នៅពេល​ព្រឹក​ថ្ងៃទី​១៩​សីហា​នេះ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ រួមមាន  ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រ​ខ្មែរ​,​រូបវិទ្យា និង​គណិតវិទ្យា​។ ចំណែក​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន ផែនដី និង​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ ពលរដ្ឋវិទ្យា និង អក្សរសាស្ត្រ​ខ្មែរ​។  ។ 
 
​នៅពេល​រសៀល សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ​ទាំងអស់ នឹងត្រូវ​បន្ត​ប្រឡង​លើ​មុខ​វិទ្យា គីមីវិទ្យា និង​ភាសាបរទេស និង​ថា្នក់​វិទ្យាសាស្ត្រ​សង្គម មាន ភូមិវិទ្យា និង ភាសាបរទេស​។ 
 
​សម្រាប់​ការប្រឡង​នៅ​ថ្ងៃ​ចុងក្រោយ គឺ​ថ្ងៃទី​២០​សីហា សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ នឹងត្រូវ​ប្រឡង អក្សរសាស្ត្រ​ខ្មែរ និង រូបវិទ្យា ហើយ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ប្រឡង​លើ​វិញ្ញាសា គណិតវិទ្យា និង​សីលធម៌ ពលរដ្ឋវិទ្យា​។ នៅ​រសៀល​ថ្ងៃ​ដដែល ពួកគេ​នឹង​បន្ត​ប្រឡង​គណិតវិទ្យា ខណៈដែល​ថា្នក់​វិទ្យាសាស្ត្រ​សង្គម ប្រឡង​អក្សរសាស្ត្រ​ខ្មែរ​។  
 
​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នេះ មាន​សិស្ស​ប្រឡង​សរុប​ចំនួន​១១៧,០២៤ នាក់ ស្រី​៦០៤២១ នាក់​។ តាម​តួលេខ​ពី​ក្រសួង​អប់រំ បេក្ខជន​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន ៤៤៦៨៣​នាក់ ស្រី​២៥២៨៥​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន​៧២៣៤១​នាក់ ស្រី​៣៥១៣៦​នាក់​។ មណ្ឌល​ប្រឡង​មាន​២០២​មណ្ឌល ដោយ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​៧៥​មណ្ឌល និង ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​១២៧​មណ្ឌល​៕

Tag:
 ​បាក់​ឌុប​២០១៩
© រក្សាសិទ្ធិដោយ thmeythmey.com