ជាតិ
​រដ្ឋមន្ត្រី​វៀតណាម​នឹង​មកជួប​ប្រជុំ​ជាមួយ​លោក ប្រាក់ សុខុន នៅ​ថ្ងៃទី​២០-២១​សីហា ដើម្បី​ពង្រឹង​កិច្ចសហការ​ទ្វេភាគី
19, Aug 2019 , 9:29 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសកម្ពុជា (ឆ្វេងដៃ) ចាប់ដៃជាមួយរដ្ឋមន្រ្តីការបរទេសវៀតណាម។ រូបពីក្រសួងការបរទេសកម្ពុជា
រដ្ឋមន្រ្តីការបរទេសកម្ពុជា (ឆ្វេងដៃ) ចាប់ដៃជាមួយរដ្ឋមន្រ្តីការបរទេសវៀតណាម។ រូបពីក្រសួងការបរទេសកម្ពុជា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ផាម បិ​ញ​មិញ រដ្ឋមន្ត្រីការបរទេស​វៀតណាម នឹង​មក​ប្រជុំ​ក្នុង​គណៈកម្មការ​ចម្រុះ​លើក​ទី​១៧ ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២០-២១ សីហា ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ​។ ការប្រជុំ​គណៈកម្មការ​ចម្រុះ​លើក​ទី​១៧​នេះ  គឺ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកទេស​។


 
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស កាលពី​ថ្ងៃទី​១៦ សីហា  កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ ធ្វើឡើង​ក្នុង​គោលបំណង ធ្វើ​បច្ចុប្បន្នភាព​វឌ្ឍនភាព​កិច្ចសហប្រតិបត្តិការ ក្នុងការ​រិះរក​វិធី និង​ម​ធ្យា​បាយ​នានា ដើម្បី​ពង្រីក​បន្ថែមទៀត​នូវ​វិសាលភាព ប្រសិទ្ធិភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​ប្រទេស​ទាំងពីរ  ក្នុង​វិស័យ​នានា​។ ក្នុង​ដំណើរ​កិច្ចប្រជុំ​នេះ លោក ផាម បិ​ញ​មិញ នឹង​អ​ញ្ញើញ​ចូលជួប​សម្តែង​ការគួរសម​ចំពោះមុខ​ប្រមុខ​រដ្ឋាភិបាល​សម្តេច ហ៊ុន សែន ៕ 

Tag:
 ជាតិ​
  ប្រាក់ សុខុន
© រក្សាសិទ្ធិដោយ thmeythmey.com