ទឹកចិត្ត​ជីដូន​! ក្រោក​តាំងពី​ម៉ោង​៤​រៀបចំ​អាហារ​ឲ្យ​ចៅ ហើយ​បន្ត​រង់ចាំ​ចៅ​នៅក្រៅ​មណ្ឌល​ប្រឡង​
ជាតិ
បាក់ឌុប
ទឹកចិត្ត​ជីដូន​! ក្រោក​តាំងពី​ម៉ោង​៤​រៀបចំ​អាហារ​ឲ្យ​ចៅ ហើយ​បន្ត​រង់ចាំ​ចៅ​នៅក្រៅ​មណ្ឌល​ប្រឡង​
19, Aug 2019 , 9:16 am        
រូបភាព
​ស្រឡាញ់​កូន​មួយ​តៅ ស្រឡាញ់​ចៅ​មួយ​ថាំង​! អ្នកស្រី ប៊ូ សា​វិ​ន មិនអាច​ធ្វើ​អ្វី​បានឡើយ ប៉ុន្តែ​គាត់​មានតែ​កម្លាំងចិត្ត​ប៉ុណ្ណោះ​សម្រាប់​ចៅ​ទាំងពីរ ដែល​កំពុង​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​មណ្ឌល​ស៊ីសុវត្ថិ​។ ក្រោក​តាំងពី​ម៉ោង​៤​ទៀបភ្លឺ ដើម្បី​រៀបចំ​អាហារ​សម្រាប់​ចៅ ហើយ​ស្ត្រី​រូបនេះ បន្ត​អង្គុយ​រង់ចាំ​ចៅ​នៅក្រៅ​មណ្ឌល​ប្រឡង​ថែមទៀត​។​

 
​ចៀន​សាច់គោ ខសាច់​ជ្រូក និង​អាហារ​ផ្សេងទៀត ត្រូវបាន​អ្នកស្រី ប៊ូ សា​វិ​ន រៀបចំ​ដាក់​ក្នុង​ចានស្រាក់ ដើម្បី​ឲ្យ​ត្រៀម​សម្រាប់​ចៅ​របស់ខ្លួន​ពេលចេញ​ពី​ប្រឡង ពីព្រោះ​គាត់​មិន​ចង់​ឲ្យ​ចៅៗ ខាត​ពេលវេលា​ច្រើន​ទៅ​ញ៉ាំ​បាយ​ឆ្ងាយ​ពី​មណ្ឌល​ប្រឡង​នោះឡើយ​។​
 
​សម្រាប់​អ្នកស្រី ប៊ូ សា​វិ​ន នេះ​គ្រាន់តែ​ជាការ​លើកទឹកចិត្ត​ផ្នែក​ស្មារតី​ប៉ុណ្ណោះ ពីព្រោះ​គាត់​មាន​ជំនឿ​លើ​ចៅ​៧០​ភាគរយ​ទៅហើយ​។ អ្នកស្រី​បង្ហាញ​អារម្មណ៍​ថា រំភើបចិត្ត​ជាង​ពេលដែល​កូន​ប្រឡង​ទៅទៀត ពីព្រោះ​គាត់​ទទួល​ភារ​មើល​ចៅៗ​ជំនួស​ឪពុកម្តាយ​របស់​ពួកគេ​ដែល​រស់នៅ​ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

​សូម​ទស្សនា​បទ​សម្ភាស​ខ្លី​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ ជាមួយ អ្នកស្រី ប៊ូ សា​វិ​ន នៅក្រៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​៖



 

 

រូបថត និងវីដេអូដោយ៖ សែម វណ្ណា និង​ សុផល រតនៈ


 

© រក្សាសិទ្ធិដោយ thmeythmey.com