បន្លែ​ទាំងនេះ​ត្រូវបាន​គេ​ជឿថា មាន​ជាតិ​ដែក​ច្រើនជាង​សាច់​ទៅទៀត​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
បន្លែ​ទាំងនេះ​ត្រូវបាន​គេ​ជឿថា មាន​ជាតិ​ដែក​ច្រើនជាង​សាច់​ទៅទៀត​
19, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាតិ​ដែក​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​សុខភាព​ទូទៅ​របស់​យើង ហើយ​ថ្វីបើ​វា​ងាយស្រួល​រកបាន​ក្នុង​អាហារ​ជាច្រើន​មែន​ក៏ដោយ តែ​មនុស្ស​ភាគច្រើន​គឺ​មិន​ទទួលបាន​វា​គ្រប់គ្រាន់​ឡើយ​។ រឿងនេះ​អាច​ដោយសារតែ​ជាតិ​ដែក​មួយ​នេះ​មិន​ត្រូវបាន​បឺត​ស្រូប​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ផង​ក៏​មិនដឹង​។ ហេតុផល​មួយ​ដែល​មនុស្ស​ជាច្រើន​ត្រូវការ​ជាតិ​ដែក​ឲ្យ​គ្រប់គ្រាន់​គឺ វា​ជួយ​ដឹកនាំ​អុកស៊ីសែន​ដើម្បី​ចិញ្ចឹម​រាងកាយ​ទាំងមូល​។ បើសិនជា​មិនមាន​អុកស៊ីសែន​គ្រប់គ្រាន់​ចរាចរ​ក្នុង​រាងកាយ​ទេ អ្នក​ទំនង​ជាមាន​អារម្មណ៍​អស់កម្លាំង​ណាស់​។ នៅពេល​រឿងនេះ​កើតឡើង​មែន ខួរក្បាល​នឹងមិន​អាចធ្វើ​ការ​បាន​យ៉ាង​ល្អ​ទេ​។



មនុស្ស​យើង​ភាគច្រើន​ទទួលបាន​ជាតិ​ដែក​តាមរយៈ​ការ​ញ៉ាំ​សាច់ ប៉ុន្តែ​វា​នៅមាន​បន្លែ​ជាច្រើន​ទៀត​ក្រៅពី​សាច់ តែមាន​ជាតិ​ដែក​ច្រើនជាង​ទៅទៀត​ដូចជា​៖
 
​គ្រាប់​ល្ពៅ​
 
​គ្រាប់​ផ្លែឈើ​មួយ​នេះ​មាន​ជាតិ​ដែក​ប្រហែល ៣.៣​មី​លី​ក្រាម​ក្នុង​ចំណុះ ១០០​ក្រាម​គ្រាប់​ល្ពៅ ហើយ​ក៏មាន​ជាមួយគ្នា​ទៀត​នូវ ម៉ាញ៉េ​ស្យូ​ម ផូស្វ័រ ស័​ង្គ​សី និង​វីតាមីន​។ ក្រៅពីនេះ គ្រាប់​ល្ពៅ​មាន​អាស៊ីតអាមីណេ ជាមួយគ្នា​នឹង​អាស៊ីត​ខ្លាញ់​ល្អ Polyunsaturated Fat ទៀតផង​។ 

​សណ្តែក ប្រភេទ Kidney
 
​សណ្តែក​ប្រភេទ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រភព​នៃ​ជីវជាតិ​ដែល​ងាយស្រួល​បញ្ចូល​ក្នុង​របប​អាហារ​ណាស់​។ ការ​ញ៉ាំ​សណ្តែក​នេះ​មួយ​កូនចាន​ចង្កឹះ​អាច​ផ្តល់​ជាតិ​ដែក​បាន ៤​មី​លី​ក្រាម ជាមួយនឹង​ប្រូតេអ៊ីន​ថែម​ទៀតផង​។ 
 
​ស្ពៃ​ស្ពី​ណា​ច​
 
​ស្ពៃ​ប្រភេទ​នេះ​គឺជា​បន្លែ​ដ៏​អស្ចារ្យ​មួយ​ដែល​អាចជួយ​បង្កើន​ចំនួន​ជាតិ​ដែក​ក្នុង​ខ្លួន​។ ការ​ញ៉ាំ​ស្ពៃ​ស្ពី​ណា​ច ៧១០​ក្រាម អាច​ទទួលបាន​ជាតិ​ដែក ១៨​មី​លី​ក្រាម ដែល​ស្មើនឹង​ញ៉ាំ​សាច់ Steak ២២៦​ក្រាម​ទៅហើយ​។ 

​ប្រូ​ខូ​លី​
 
​ជម្រើស​បន្លែ​មួយ​ផ្សេងទៀត​ដែល​អ្នក​គួរតែ​ពិចារណា​ដែរនោះ​គឺ ប្រូ​ខូ​លី ព្រោះ​វា​អាច​ផ្តល់​ជាតិ​ដែក​បាន ១​មី​លី​ក្រាម នៅពេល​ញ៉ាំ​បន្លែ​នេះ ១០០​ក្រាម​។ វា​មិន​ត្រឹម​តែមាន​ជាតិ​ដែក​ទេ តែ​ក៏​សម្បូរ​វីតាមីន C ផងដែរ​។ វីតាមីន C សំខាន់​ណាស់​ក្នុងការ​បឺត​ស្រូប​ជាតិ​ដែក​ចូលទៅក្នុង​ចរន្តឈាម​។ ដូច្នេះ​វា​ពិតជា​បន្លែ​ដ៏​ពិសេស​មួយ​មែន​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com