ព្រឹកថ្ងៃដំបូង​​៖ សុខភាព​បេក្ខជន​បាក់ឌុប​មិនសូវ​ចោទ​ជា​បញ្ហា​ឡើយ លើកលែង​១​ករណី​នៅ​បាត់ដំបង​
ជាតិ
បាក់ឌុប
ព្រឹកថ្ងៃដំបូង​​៖ សុខភាព​បេក្ខជន​បាក់ឌុប​មិនសូវ​ចោទ​ជា​បញ្ហា​ឡើយ លើកលែង​១​ករណី​នៅ​បាត់ដំបង​
19, Aug 2019 , 10:16 am        
រូបភាព
ប្រភពរូបថត៖ ហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា
ប្រភពរូបថត៖ ហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា
ដោយ: ថ្មីៗ
​គិត​ត្រឹម​ម៉ោង​១០​ព្រឹក​នេះ ករណី​សុខភាព​របស់​បេក្ខជន​មិនបាន​ចោទ​ជា​បញ្ហា​ធ្ងន់ធ្ងរ​នោះឡើយ ដោយមាន​ករណី​បន្តិចបន្តួច​ប៉ុណ្ណោះ​នៅ​ទូទាំងប្រទេស​។ បើតាម​ការផ្សាយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន បញ្ហា​ធ្ងន់ធ្ងរ​មាន​១​ករណី​នៅ​ខេត្តបាត់ដំបង​។​



​បេក្ខជន​ម្នា​ក់នៅ​មណ្ឌល​បឋមសិក្សា​ជាស៊ីម ខេត្តបាត់ដំបង ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ដោយសារ​មាន​អាការ​ធ្ងន់ធ្ងរ ខណៈ​គេ​ដែល​គេ​កំពុងដំណើរការ​ប្រឡង​នៅ​ព្រឹក​ដំបូង​នៃ​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។​

​បញ្ហា​សុខភាព​ផ្សេងទៀត ភាគច្រើន​គឺ​ករណី​វិលមុខ ប៉ុន្តែ​បេក្ខជន​បាន​ធូរស្រាល​ឡើងវិញ ហើយ​បន្ត​ការប្រឡង ក្រោយ​ទទួលបាន​ជំនួយ​សង្គ្រោះ​បឋម​ពី​ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅ​មណ្ឌល​នីមួយៗ​។ បើតាម​ក្រសួង​អប់រំ ករណី​ទាំងនោះ​មាន នៅ​មណ្ឌល​ទួល​ស្វាយព្រៃ មណ្ឌល​ឥន្ទ្រ​ទេវី និង​ជាស៊ីម​បឹង​កេងកង ក្នុង​រាជធានី​ភ្នំពេញ  និង​អនុវិទ្យាល័យ​សម្តេចឪ ខេត្តបន្ទាយមានជ័យ​។

ព័ត៌មានបន្ថែម៖

ឈានដល់ការបញ្ចប់ការប្រឡងពេលព្រឹក ក្រសួងអប់រំ បានលើកឡើង​បន្ថែមទៀតពីករណីសិស្សមានបញ្ហាសុខភាពនៅមណ្ឌលប្រឡងនៅខេត្តត្បូងឃ្មុំ កណ្តាល ពោធិ៍សាត់ និងខេត្តព្រះសីហនុ ដោយបេក្ខជនខ្លះបណ្តោងសេរ៉ូមពេល​ដំណើរការប្រឡង។


© រក្សាសិទ្ធិដោយ thmeythmey.com