អត្ថបទពាណិជ្ជកម្ម
តោះ​! មក​ដឹង​ពី​អត្ថប្រយោជន៍​នៃ Color OS6 របស់ OPPO Reno
19, Aug 2019 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
Color OS6 របស់​ស្មា​ត​ហ្វូ​ន OPPO Reno Series ជា​ប្រភេទ​មុខងារ​ថ្មី ដែល OPPO បាន​Upgrade សម្រាប់​តម្រូវការ​ដ៏​ចាំបាច់ របស់​អតិថិជន​សំណព្វចិត្ត​របស់​ពួកគេ​។ អត្ថប្រយោជន៍​របស់ Color OS6 បាន​នឹង​ផ្តល់ជូន​លោកអ្នក នូវ​របកគំហើញ​ថ្មីៗ ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ខ្ពស់ គ្មាន​ដែន​កំណត់ ក្រោយ​មាន Feedback ពី​អតិថិជន​របស់​ពួកគេ និង​ចាក់​បំពេញ​នូវ​អ្វីដែល​អតិថិជន​របស់​ពួកគេ​ចង់បាន​បំផុត រួម​ប​ញ្ជូ​ល​ទាំង​ប្រព័ន្ធ​ឆ្លាត​វៃ ដែលមាន​លក្ខណៈពិសេស​បំផុត ទាំង​ការផ្លាស់ប្តូរ​ពុ​ម្ភ​អក្សរ​ទូលាយ​ជាង​មុន និង​បង្កើន​សម្រស់​លើ​ផ្ទៃ​អេក្រង់​ដោយ​ស្វ័យប្រវត្តិ ទៅតាម​ផ្ទាំង​មុខងារ​នីមួយៗ​។
 
Color OS6 បាន​នាំមក​ជាមួយនឹង​ការវិវឌ្ឍ​ន​ដូចជា​៖ Hyper Boost ដើម្បី​ជំនួយ​ដល់​ការ​បង្កើនល្បឿន Game Boost , Game Assistant ដោយ​វា​នឹង​អនុញ្ញាត​ឲ្យ​លោកអ្នក​អាចឆ្លើយតប​បាន​គ្រប់​សារ​ចេញចូល​ទាំងអស់ កាន់តែ​ងាយស្រួល និង​ឆាប់រហ័ស​។ Game Space គឹជា​ការសម្រួល​ឲ្យ​លោកអ្នក កាន់​តែមាន​ភាពងាយស្រួល ក្នុង​ការវាស់ស្ទង់​ទីតាំង​លើ​ការលេង​ហ្គេម​ធំៗ​បាន​។ ចំណែកឯ Cloud Service ជា​អ្នក​វាស់​ស្ទង់ និង​រក្សា​ផ្ទុក​ទិន្នន័យ​ហ្គេម​របស់​លោកអ្នក យ៉ាង​មាន​សុវត្ថិភាព​។ 


 
​ចំណុច​ពិសេស​ដទៃទៀត មានដូចជា Riding Mode  ដែល​ជួយ​បញ្ជៀ​ស​ការរំខាន នៅពេលដែល​លោកអ្នក​បើកបរ​មធ្យោបាយ​ធ្វើដំណើរ​ផ្សេងៗ ហើយ​Smart Assistant នឹង​ជួយ​ឲ្យ​លោក​អ្នកដឹង​ដោយ​ស្វ័យប្រវត្តិ​លើ​ប្រតិទិន ឧតុនិយម​ប្រចាំថ្ងៃ ការកំណត់​រូបភាព​វីដេអូ និង លំ​ហាត់ប្រាណ​របស់លោក​អ្នក​ជាដើម​។ រីឯ Notification Bar វិញ​គឺមាន​ភាព​កាន់តែ​ឆ្លាត​វៃ ដោយសារ​វា​នឹង​ផ្តល់ដំណឹង​ដល់​លោកអ្នក ត្រឹម​ជា​សារ​ដែលមាន​សារៈសំខាន់​តែប៉ុណ្ណោះ ។ ចំពោះ​សារ​មិនមាន​សារៈសំខាន់ វា​នឹងមិន​ផ្តល់ជូន​នោះទេ​។ Navigation Gesture គឺ​បានរៀបចំ​រួចជាស្រេច ចំពោះ​ការប្រើប្រាស់ Short Cut ដើម្បី​ចំណេញ​ពេលវេលា និង​កាន់តែ​សាមញ្ញ​ដល់​អ្នកប្រើប្រាស់​ថែម​ទៀតផង និង​ចុងក្រោយ​គឺ System Smart Management ប្រៀបបាន​នឹង​ជំនួយការ​ឆ្លាត​វៃ ដើម្បី​បញ្ឈប់​កម្មវិធី​ដែល​ប្រើប្រាស់​បានតែ​មួយ​ភ្លែត ដើម្បី​រក្សាទុក​ថាមពល​ថ្ម បាន​រយៈពេល​យូរ​៕ 




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com