ជាតិ
បាក់ឌុប
សង្គមជាតិ
បេក្ខនារី ហាក់ ស្រីនីត ទៅប្រឡងបាក់ឌុបទាំងមានជំងឺគ្រុនឈាម
19, Aug 2019 , 11:04 am        
រូបភាព
យុវតី ហាក់ ស្រីនីត បានខំទៅចូលរួមប្រឡងបាក់ឌុប ទាំងខ្លួនមានជំងឺគ្រុនឈាម។ នាង និយាយ ទៅកាន់អ្នកកាសែត ដូច្នេះថា៖«ដំបូង ខ្ញុំ ភ័យខ្លាចខ្ញុំមកអត់រួចដែរ តែឥឡូវ អត់អីទេ បានមកអង្គុយក្នុងថ្នាក់ហើយ ធម្មតាហើយ»។



ស្រីនីត មកពីវិទ្យាល័យសម្តេចឪ ហើយត្រូវប្រឡងនៅមណ្ឌលសាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប។ ស្រីនីត លើកឡើងថា នាងប្រឹងតាំងចិត្តកុំឲ្យភ័យពេលប្រឡង ហើយនាងសង្ឃឹងថានឹងទទួលបានលទ្ធផលល្អ។ 

ការប្រឡងបាក់ឌុប ចាប់ផ្តើមពីព្រឹកថ្ងៃទី១៩នេះ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩៕ 

Tag:
 បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com