ជាតិ
បាក់ឌុប
សង្គមជាតិ
បេក្ខជនបាក់ឌុប១៦១៩នាក់ ដែលអវត្តមាន
× បេក្ខជន១៦១៩នាក់ (ស្រី៦២១នាក់) បានអវត្តមានពីការប្រឡងបាក់ឌុប នាព្រឹកថ្ងៃទី១ គឺថ្ងៃទី១៩ ខែសីហានេះ។ នេះបើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ដែលប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម។
លោក រស់ សុវាចា បញ្ជាក់ដូច្នេះថា៖«មិនទាន់មានព័ត៌មានផ្លូវការអំពីមូលហេតុនៃការវត្តមានទេ ដោយសារពេលនេះគណៈកម្មការកណ្តាល កំពុងប្រមូលទិន្នន័យនិងទិដ្ឋភាពរួម»។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ មានបេក្ខជន១១៧ ០២៤នាក់ (ស្រី៦០ ៤២១នាក់)។ មណ្ឌលប្រឡងមាន២០២មណ្ឌល៕ © រក្សាសិទ្ធិដោយ thmeythmey.com