ជ័យជម្នះ ២-១ លើក្រុម Southampton ក្នុងជំនួបសប្តាហ៍ទី២ នៅថ្ងៃទី១៧ ខែសីហា បាននាំឲ្យ Liverpool ឡើងឈរកំពូលតារាង Premier League បណ្តោះអាសន្នវិញ ជំនួស Manchester City ដែលធ្លាក់ទៅលេខ៣ ក្រោយស្មើជាមួយ Spurs ១-១។ Chelsea ក្រោមការដឹកនាំរបស់ Frank Lampard នៅមិនទាន់ស្គាល់ជ័យជម្នះនៅឡើយទេក្រោយប្រកួតចាញ់មួយនិងស្មើមួយ។
ក្រោយចាញ់ Manchester United ៤-០ ក្នុងជំនួបបើកឆាក ក្រុមតោខៀវ នៅមិនទាន់ស្វែងរកការឈ្នះរបស់ខ្លួននៅឡើយទេ ក្រោយស្មើជាមួយ Leicester City ១-១ ក្នុងផ្ទះខ្លួនឯងនៅយប់ថ្ងៃទី១៨ ខែសីហា។
ខ្សែបម្រើវ័យ ២០ ឆ្នាំ Mason Mount ជាអ្នករកបានគ្រាប់បាល់នាំមុខឲ្យក្រុមលោក Lampard តាំងពី៧នាទីដំបូងម្លេះ ប៉ុន្តែ Wilfred Ndidi បានស៊ុតតាមស្មើឲ្យ Leicester នៅនាទី៦៧ វិញ ដើម្បីបញ្ចប់ក្តីរំពឹងរបស់ Chelsea ក្នុងការយក៣ពិន្ទុដំបូងសម្រាប់រដូវកាលថ្មីនេះ។ ឆ្លងកាត់ការប្រកួត២លើក Chelsea រកបានតែមួយពិន្ទុប៉ុណ្ណោះ ឈរចំណាត់ថ្នាក់ទី១៥ ខណៈ Leicester ដែលស្មើទាំងពីរលើកមាន២ពិន្ទុនៅលេខរៀងទី១២ ក្នុងតារាងលីគកពូលអង់គ្លេសបណ្តោះអាសន្ន។
ជ័យជម្នះ២ប្រកួតបានរុញ Liverpool ឡើងជំនួសតំណែងកំពូលតារាងរបស់ Man City ដែលស្មើជាមួយ Spurs ១-១ ស្របពេល Arsenal ដែលយកឈ្នះ Burnley ២-១ ស្ថិតនៅចំណាត់ថ្នាក់ទី២។ មេឃខៀវមាន៤ពិន្ទុធ្លាក់ទៅលេខ៤វិញ ហើយ Spurs ដែលមាន៤ពិន្ទុដែរឈរលេខ៥។
ដោយឡែក Manchester United ត្រូវតតាំងជាមួយ Wolverhampton Wanderers សម្រាប់ជំនួបសប្តាហ៍ទី២របស់ពួកគេ និងជាការស្វែងរក៣ពិន្ទុបន្ថែមដើម្បីឡើងទៅឈរកំពូលតារាងផងដែរ៕
លទ្ធផលការប្រកួតសប្តាហ៍ទី២នៃក្របខណ្ឌ Premier League៖
- Arsenal ២ – ១ Burnley
- Aston Villa ១ –២ AFC Bournemouth
- Brighton & Hove Albion ១ – ១ West Ham United
- Everton ១ – ០ Watford
- Norwich City ៣ – ១ Newcastle United
- Southampton ១ – ២ Liverpool
- Manchester City ២ – ២ Tottenham Hotspur
- Sheffield United ១ – ០ Crystal Palace
- Chelsea ១ – ១ Leicester City
- Wolverhampton Wanderers ? - ? Manchester United