ជាតិ
បាក់ឌុប
អាហារ​ថ្ងៃត្រង់​ដ៏​មានឱជារស នៅក្បែរ​មណ្ឌល​ប្រឡង សម្រាប់​បេក្ខជន​!
19, Aug 2019 , 12:06 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយ​ស​ភូមិ ឆ្នាំ​២០១៩​នេះ បានបញ្ចប់​វិញ្ញាសារ​ប្រឡង​លើ​មុខវិជ្ជា ប្រវត្តិវិទ្យា និង​ជីវវិទ្យា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ នៅ​ព្រឹក​ថ្ងៃទី​១៩ សីហា​នេះ​។ ចំណែក​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ប្រឡង​លើ​មុខវិជ្ជា ផែនដី និង​បរិស្ថានវិទ្យា និង​ប្រវត្តិវិទ្យា​។​

 
​ក្រោយ​បញ្ចប់​ការប្រឡង​មួយ​ព្រឹក​នេះ ដោយ​រង់ចាំ​ម៉ោង​ចូល​ប្រឡង​នៅពេល​រសៀល​ទៀត​នោះ គេ​សង្កេតឃើញថា មាន​បេក្ខជន​ប្រឡង​ជាច្រើន ដែលមាន​ឪពុកម្ដាយ ជីដូន​ជីតា និង​អាណាព្យាបាល ដែល​មក​រង់ចាំ​ផ្ដល់​កម្លាំងចិត្ត​នោះ នាំគ្នា​អង្គុយ​បរិភោគ​អាហារ​ថ្ងៃត្រង់ នៅក្បែរ​មណ្ឌល​ប្រឡង​រៀងៗ​ខ្លួន​។ មិន​ខុសពី​ឆ្នាំមុនៗ​នោះទេ ទីធ្លារ​ខាងមុខ ខាងក្រោយ និង​ចំហៀង​ផ្លូវ​សាធារណៈ នៃ​របង​មណ្ឌល​ប្រឡង ត្រូវបាន​ក្លាយជា​កន្លែង​បរិភោគ​អាហារ​ដ៏​មានឱជារស សម្រាប់​បេក្ខជន​ប្រឡង​។ បាយ​ខ្ចប់​សាច់ជ្រូក សាច់មាន់ ត្រីងៀត​អាំង​/​ចៀន និង​ម្ហូបអាហារ​ដែល​កូន​ចូលចិត្ត​ផ្សេងៗ​ទៀត ដោយ​អម​ជាមួយ​កម្លាំងចិត្ត​ពី​ឪពុកម្ដាយ​នោះ សុទ្ធតែជា​អាហារ​បំប៉ន​ផ្នែក​ស្មារតី​មួយ ដល់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយ​ស​ភូមិ ឆ្នាំ​២០១៩​នេះ​។​
 
​ជា​បន្ត​សូម​លោក​-​អ្នកនាង ទស្សនា​ទិដ្ឋភាព​នៅតាម​មណ្ឌល​ប្រឡង​នានា ក្នុង​រាជធានី​ភ្នំពេញ ដែល​ក្រុម​អ្នកសារព័ត៌មាន​ថ្មីៗ បាន​ចុះ​ផ្តិត​យក​រូបភាព​ដូចតទៅ​៖














Tag:
 អប់រំ
  បាក់​ឌុប ២០១៩
© រក្សាសិទ្ធិដោយ thmeythmey.com