អត្ថបទពាណិជ្ជកម្ម
Benz & Grace Coffee Cake ហាង​នំ​បុ័ង កាហ្វេ នំ​ខេ​ក និង​ភោជនីយដ្ឋាន នាំយក​រសជាតិ​ថ្មី​ទាំង​បែប​អាស៊ី និង​អឺរ៉ុប​មក​កម្ពុជា​
19, Aug 2019 , 2:50 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅនេះ Benz & Grace Coffee Cake ដែលជា​ហាង​នំ​បុ័ង កាហ្វេ នំ​ខេ​ក និង​ភោជនីយដ្ឋាន និង​ជា​ហាង​ដែលមាន​ទាំង ទាំង​មី​នុយ (Menus) បែប​អាស៊ី និង​អឺរ៉ុប ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​នោះ បានដាក់​សម្ពោធ​ជា​ផ្លូវការ​ហើយ​។​
 
​លោក កូវ អាយ​ហ៊ុ​ង ស្ថាបនិក Benz & Grace Coffee Cake បាន​លើកឡើងថា​៖«​ដោយ​ចង់​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ភាព​សម្បូរបែប ពិសេស​វិស័យ​នំ​ខេ​ក និង​កាហ្វេ​ដែលមាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​ឲ្យ​ជា​ដូច​ប្រទេសជិតខាង​ដ៏ទៃទៀត និង​ដោយសារ​មហិច្ឆតា​ដែល​កើតចេញពី​ក្តី​ស្រលាញ់​និង​ក្តី​ស្រមៃ ទើបបានជា​ហាង Benz & Grace Coffee Cake  នេះ​កើតឡើង​ក្នុងប្រទេស​កម្ពុជា​»​។​


 
​ស្ថាបនិក Benz & Grace Coffee Cake  បាន​បន្តទៀតថា​៖«​ការដែល​មក​ញ៉ាំ​នំ​ដែល​យើង​ចូលចិត្ត និង​មាន​រសជាតិ​ឆ្ញា​ញ់ វា​ធ្វើ​ឲ្យ​យើង មាន​ក្តី​សុខ​បំផុត​»​។ 
 
​ស្ថាបនិក ដែល​បាន​ចុះ​កម្មសិក្សា​លើ​មុខជំនាញ​នំ​ខេ​ក និង​នំ​អាពាហ៍ពិពាហ៍ ចេញពី​សាលា​ល្បីៗ​ជាច្រើន ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ និង​សិក្សា​បន្ថែម​លើ​មុខជំនាញ​ឆុង​កាហ្វេ នៅ​ទីក្រុង​ភ្នំពេញ​រូបនេះ បានបញ្ជាក់​បន្ថែមទៀត​ថា​៖«​មិន​ថា​ជា​ថ្ងៃ​ខួបកំណើត ថ្ងៃ​មង្គល ឬ​ថ្ងៃ​ពិសេស​ដែល​អ្នក​ចង់បង្ហាញ​ក្តី​ស្រលាញ់​ទៅកាន់​នរណាម្នាក់ សូម​ជឿជាក់​លើ Benz & Grace Coffee Cake ព្រោះ​យើងខ្ញុំ​ផ្តល់នូវ​គុណភាព និង​រូបភាព​ល្អឥតខ្ចោះ ទៅកាន់​មនុស្ស​ជាទី​ស្រលាញ់​របស់លោក​អ្នក​»​។​
 
​គួ​រំលឹកថា Benz & Grace Coffee Cake  គឺមាន​គោលដៅ​សំខាន់​លើ​គុណភាព​ផលិតផល សេវាកម្ម និង​អនាម័យ ដើម្បី​លើកកម្ពស់​កម្រិតស្តង់ដា​រ​នៃ​ហាង ពិសេស​គឺ​តម្រូវការ​របស់​អតិថិជន​គ្រប់លំដាប់​ថ្នាក់​។ ពិសេស ដោយបាន​បញ្ចូល​ទាំង​មី​នុយ (Menus) បែប​អាស៊ី និង​អឺរ៉ុប ដើម្បី​ធានាថា ភ្ញៀវ​ដែល​បាន​ឈានចូល​ហាង Benz & Grace Coffee Cake ហើយ គឺ​មិន​ឲ្យ​ដើរចេញ​ដោយ​ដៃទទេ​នោះឡើយ ព្រោះ​រាល់​ការបោះ​ជំហាន​ចូល​របស់​លោកអ្នក នឹងត្រូវ​បានទទួល​ស្វាគមន៍​យ៉ាង​ល្អ​កក់ក្តៅ និង​យកចិត្តទុកដាក់​បំផុត​។​
 
​ហើយ​ក្នុងឱកាស​សម្ពោធ​នេះ​ផងដែរ​ក៏ មាននូវ​ប្រ​ម៉ូ​សិន​ពិសេស ដោយ​ការ​ដាក់លក់​បញ្ចុះតម្លៃ​ទៅលើ​គ្រប់ មី​នុយ (Menus) ទាំងអស់​សម្រាប់​អតិថិជន​ជាវ​សាកល្បង​។​
​តោះ​ទៅ​ភ្លក់​រសជាតិ​ថ្មី​ប្លែក​នៅ​ហាង Benz & Grace Coffee Cake៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 CNC
© រក្សាសិទ្ធិដោយ thmeythmey.com