បាក់​ឌុប​ព្រឹក​នេះ​៖ អក្សរសាស្ត្រ និង​រូបវិទ្យា​នៅ​ថ្នាក់​វិទ្យាសាស្ត្រ គណិត និង​ពលរដ្ឋ​វិជ្ជា​សម្រាប់​ថ្នាក់​សង្គម​
ជាតិ
បាក់ឌុប
បាក់​ឌុប​ព្រឹក​នេះ​៖ អក្សរសាស្ត្រ និង​រូបវិទ្យា​នៅ​ថ្នាក់​វិទ្យាសាស្ត្រ គណិត និង​ពលរដ្ឋ​វិជ្ជា​សម្រាប់​ថ្នាក់​សង្គម​
20, Aug 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​២០១៩ ឈានចូល​ថ្ងៃទី​ពីរ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២០ ខែសីហា នេះ បន្ទាប់ពី​ដំណើរការ​ប្រឡង​ពេញ​មួយថ្ងៃ​កាលពី​ម្សិលមិញ​។​

 
​នៅ​ព្រឹក​នេះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ ត្រូវ​ប្រឡង​អក្សរសាស្ត្រ​ខ្មែរ ចាប់ពី​ម៉ោង​៧ និង​៣០​នាទី រហូតដល់​ម៉ោង​៩ សម្រាប់​រយៈពេល​៩០​នាទី ហើយ​៩០​នាទី​ទៀត ពោល​ចន្លោះ​ពី​ម៉ោង​៩ និង​៣០​នាទី ដល់​ម៉ោង​១១ បេក្ខជន​ត្រូវ​ប្រឡង​មុខវិជ្ជា​រូបវិទ្យា​។​
 
​រីឯ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម បេក្ខជន​ត្រូវ​ប្រឡង​គណិតវិទ្យា​ពី​ម៉ោង​៧ និង​៣០​នាទី ដល់​ម៉ោង​៩ មុនពេល​ប្រឡង​មុខវិជ្ជា សីលធម៌ ពលរដ្ឋ​វិជ្ជា ពី​ម៉ោង​៩ និង​៣០​នាទី ដល់​ម៉ោង​១១៕

© រក្សាសិទ្ធិដោយ thmeythmey.com