អត្ថបទពាណិជ្ជកម្ម
ទឹកដោះគោ​ខាប់ MY BOY នឹងមាន​រូបរាង​ថ្មី​ទម្ងន់​២​គីឡូក្រាម​ដាក់លក់​នៅ​កម្ពុជា និង​ងាយ​រក្សាទុក​
19, Aug 2019 , 6:29 pm        
រូបភាព
ដោយ: ថ្មីៗ
រាជធានី​ភ្នំពេញ​៖ ទឹកដោះគោ​ខាប់​ដែល​លោកអ្នក​តែង​និយម​ចូលចិត្ត MY BOY បាន​បន្ថែម​បរិមាណ​និង​សន្សំ​បាន​១០​ភាគរយ ដែល​ចំណេញ​សម្រាប់​រូបរាង​ថ្មី​របស់ខ្លួន តាមរយៈ​ការ​វេច​ខ្ចប់​ជា​កញ្ចប់​ទម្ងន់ ២​គីឡូក្រាម​។ ទឹកដោះខាប់​រួប​រាង​ថ្មី​នេះ មាន​ដាក់លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ពី​ខែសីហា​ឆ្នាំ​២០១៩​នេះ​តទៅ​។​
 
​ការ​វេច​ខ្ចប់​ក្រោម​រូបរាង​ថ្មី​នេះ គឺជា​ការវិវត្ត​ខ្លួន​ដំបូងបង្អស់​របស់​ទឹកដោះគោ​ខាប់ MY BOY ដែលមាន​អត្តសញ្ញាណ​ផ្ទាល់​ខ្លូន និង​ល្បីល្បាញ​លើ​រសជាតិ និង​គុណភាព​។ ការបន្ថែម​រូបរាង​លើ​ការ​វេច​ខ្ចប់​នេះ គឺ​ដើម្បី​សម្រួល​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់ ជាពិសេស​ម្ចាស់​ហាង​កាហ្វេ​នានា ដែល​អាច​សន្សំសំចៃ​បាន​ដល់​នៅ​១០​ភាគរយ​ទាំង​ថវិកា និង​បរិមាណ​។​
 


លោក Assadej Chanlohakarnkid ជា​អ្នកគ្រប់គ្រង​ផ្នែក​លក់​នៅ​តំបន់​ឥណ្ឌូ​ឆៃ​ណា នៃ​ក្រុមហ៊ុន FrieslandCampina ដែលមាន​ទីតាំងនៅ​ប្រទេស​ហូ​ឡង់ បាន​និយាយថា​៖ «​ក្រុមការងារ MY BOY បាន​មើលឃើញ​ពី​តម្រូវការ​ដ៏​ខ្ពស់​របស់​អ្នកប្រើប្រាស់ ជាពិសេស​ម្ចាស់​ហាង​កាហ្វេ​នានា ដែល​ជំរុញ​ឲ្យ​ពួកយើង​ធ្វើ​អ្វីមួយ ដើម្បី​ជាការ​តបស្នង​ដល់​អតិថិជន ដែល​គាំទ្រ​ដល់​ផលិតផល​របស់​ពួកយើង និង​បន្ត​ប្រើប្រាស់​បន្តទៀត​»​។​


 
​លោក បាន​និយាយថា MY BOY ទម្ងន់​២​គីឡូក្រាម​នេះ នឹង​ផ្តល់​ភាពងាយស្រួល​ម្ចាស់​ហាង​កាហ្វេ ជាពិសេស​អ្នកលក់​ភេសជ្ជៈ ដូចជា​កាហ្វេ​តាមផ្លូវ​ក្នុងការ​រក្សាទុក ឬ​ដាក់​តាម​ខ្លួន រួមទាំង​អាច​ឆុង​បាន​ជាង​៧០​កែវ អាស្រ័យ​ទៅតាម​រូបមន្ត​នីមួយៗ​។​
 
​អ្នកគ្រប់គ្រង​ផ្នែក​លក់​នៅ​តំបន់​ឥណ្ឌូ​ឆៃ​ណា នៃ​ក្រុមហ៊ុន FrieslandCampina រូបនេះ បាន​បន្ថែមថា​៖ «​ទោះបីជា​មានការ​វេច​ខ្ចប់​បន្ថែម​ថ្មី​ខុស​ពីមុន​ក៏ដោយ ក៏​ផលិតផល​ទឹកដោះគោ​នេះ​នៅតែ​រក្សា​រសជាតិ​និង​គុណភាព​ដូចគ្នា​នឹង​ផលិតផល MY BOY ដែលមាន​រសជាតិ​ខាប់​ឆ្ងាញ់ និង​ដិតអារម្មណ៍​»​។​


 
​ជាមួយនឹង​រសជាតិ​ដើម ទឹកដោះគោ​ខាប់ MY BOY បាន​បន្ថែម​រសជាតិ​ដល់​មុខម្ហូប និង​អាហារ​ដល់​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មកហើយ និង​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ និង​រូបមន្ត​សម្ងាត់​សម្រាប់​ម្ហូប​ដ៏​សំខាន់​មិនអាច​រំលង​។ ទឹកដោះគោ​ខាប់​បាន​បន្ថែម​រូបរាង​របស់ខ្លួន​ទៅជា​កញ្ចប់​ដែលមាន​ទម្ងន់ ២​គីឡូក្រាម ដែល​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ និង​ការ​រក្សាទុក​។​
 
​គួរ​បញ្ជាក់ដែរថា MY BOY​គឺជា​ផលិតផល​មួយ​ក្នុងចំណោម​ផលិតផល​ទឹកដោះគោ​ខាប់​ជាច្រើន​ទៀត​របស់​ក្រុមហ៊ុន FrieslandCampina ដែលមាន​ទីតាំងនៅ​ប្រទេស​ហូ​ឡង់ និង​បាន​នាំ​ចូលមក​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមក និង​បាន​ក្លាយជា​ផលិតផល​ដ៏​ពេញនិយម​ចាប់តាំងពី​ពេល​នោះមក​។ អតិថិជន MY BOY អា​ចរក​ជាវ​បាន​នៅ​គ្រប់កន្លែង ដូចជា​ហាង​លក់​គ្រឿងទេស និង​ផ្សារ​ទំនើប​ក្នុងតម្លៃ​សមរម្យ​បំផុត​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 MSA
© រក្សាសិទ្ធិដោយ thmeythmey.com