ជាតិ
បាក់ឌុប
​យឺត​ម៉ោង យក​សំណៅ​ឯកសារ និង​ទូរ​សព្ទ​ចូល​ ជាហេតុ​នាំ​ឲ្យ​បេក្ខជន​បីនាក់​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​
19, Aug 2019 , 10:04 pm        
រូបភាព
ដោយ:
នៅ​ថ្ងៃ​ទីមួយ​នៃ​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ ក្រៅពី​បេក្ខជន​១៧៤៥​នាក់​ដែល​អវត្តមាន យ៉ាងហោចណាស់​មាន​បេក្ខជន​៣​នាក់ ត្រូវ​ធ្លា​ក់ដោយ​ស្វ័យប្រវត្តិ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​



អត្ថបទទាក់ទង


បេក្ខជន​ម្នា​ក់នៅ​ខេត្តសៀមរាប បាន​ទៅ​យឺត​កន្លះ​ម៉ោង ពោលគឺ​ក្រោយ​សំឡេង​ជួង​លើក​ទី​ពីរ រីឯ​បេក្ខជន​ពីរ​នាក់​ទៀត​ដែល​អ្នកនាំពាក្យ​មិន​បញ្ជាក់​ពី​អត្តសញ្ញាណ​នោះ មាន​ម្នាក់​យក​សំណៅ​ឯកសារ រីឯ​ម្នាក់ទៀត​យក​ទូរ​សព្ទ​ដៃ ចូល​បន្ទប់​ប្រឡង​។ តាម​គោលការណ៍​ដែល​បានចែង ករណី​បេក្ខជន​ដែល​យក​សំណៅ​ឯកសារ លួច​ចម្លង យក​ទូរ​សព្ទ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ផ្សេងៗ​ចូលក្នុង​បន្ទប់​ប្រឡង ក្រសួង​នឹង​ឲ្យ​បេក្ខជន​នោះ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​ដែល​មិនអាច​ប្រកែក​បានឡើយ​។​

​ករណី​សិស្ស​ម្នា​ក់នៅ​មណ្ឌល​វិទ្យាល័យ​១០​មករា ខេត្តសៀមរាប លោក រស់ សុ​វាចា បាន​ពន្យល់​ប្រាប់​សារព័ត៌មាន ThmeyThmey ថា បើ បេក្ខជន ទៅដល់​មណ្ឌល​ប្រឡង នៅក្រោយ​សំឡេង​ជួង​លើក​ទី​២ រយៈពេល​១៥​នាទី បេក្ខជន​នោះ អាចបំពេញ​លិខិត​សុំចូល​ប្រឡង​បាន តែបើ​លើសពី​១៥​នាទី បេក្ខជន​នោះ នឹងមិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង​ឡើយ​៕




Tag:
 អប់រំ
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com