មែនហើយដោយសារតែ ទូរស័ព្ទឆ្លាតវៃនាពេលបច្ចុប្បន្នកាន់តែឆ្លាតវៃ និងកាន់តែទំនើបនោះ ក៏មានមនុស្សជាច្រើនតែងតែប្រាថ្នាចង់បានវាម្នាក់មួយ ឬពីរដើម្បីប្រើប្រាស់។ បើសិនជាអ្នកគិតថា អ្នកជាមនុស្សចឹងដែរនោះ មានន័យថាអ្នកកំពុងតែវិវដ្ត ទៅរកការញៀនទូរស័ព្ទនៅថ្ងៃណាមួយដោយមិនដឹងខ្លួនហើយ។
យ៉ាងណាមិញ បើសិនជាអ្នកមានអាការៈខាងក្រោមនេះ មានន័យថាអ្នកកំពុងតែញៀនការលេងទូរស័ព្ទហើយ៖
អ្នកចេះតែមានអារម្មណ៍ចង់ប្រើទូរស័ព្ទកាន់តែប្រញាប់ទៅៗ និងខ្លាំងទៅៗ
វាមិនខុសគ្នានឹងការញៀនអ្វីផ្សេងឡើយ អ្នកដែលញៀនគឺត្រូវការប្រើប្រាស់វាខ្លាំង ហើយស្ទើរតែគ្រប់ពេលទាំងអស់តែម្តង។ បើសិនជាអ្នកចេះតែមានអារម្មណ៍ចង់ប្រើទូរស័ព្ទខ្លាំងពេក នោះវាជាសញ្ញាបញ្ជាក់កាន់តែច្បាស់ថា អ្នកមានភាពញៀននឹងការប្រើប្រាស់ហើយ ជាពិសេសបើសិនជាការលេងនោះកាន់តែធ្វើឲ្យអ្នករីករាយខ្លាំង។
មិនខ្វល់អ្វីទាំងអស់ឲ្យតែបានប្រើទូរស័ព្ទឆ្លាតវៃ
នៅពេលអ្នកមានអារម្មណ៍អស់សង្ឃឹម អ្នកតែងតែចង់បានទូរស័ព្ទនៅក្នុងដៃ។ នៅពេលមានអារម្មណ៍ស្ត្រេស អ្វីដែលចង់បានគឺយកទូរស័ព្ទចេញពីហោប៉ៅចុច។ នេះហើយគឺជាអ្វីដែលបញ្ជាក់ថា អ្នកកំពុងតែញៀនការលេងទូរស័ព្ទហើយ។ ព្រោះមិនខ្វល់ថាមានអ្វីកើតឡើងទេ ឲ្យតែមានទូរស័ព្ទគឺអាចដោះស្រាយបានគ្រប់យ៉ាង។
ត្រូវការចុចទូរស័ព្ទជាប់ជានិច្ច
វាគឺជារឿងធម្មតាទេ ក្នុងការចាប់កាន់ទូរស័ព្ទមកមើល ឬចុចបើសិនជាវារោទ៍ ឬញ័រ ជាពិសេសបើសិនជាអ្នកកំពុងតែរង់ចាំការខល ផ្ញើរសារ ឬអ៊ីម៉ែល។ យ៉ាងណាមិញ វាអាចជារឿងខុសគ្នាដាច់បើសិនជាអ្នកមិនអាចដកទូរស័ព្ទចេញពីមុខបានទោះបីជាមិនមានការខល ផ្ញើរសា ឬអ៊ីម៉ែលក៏ដោយ។ អ្វីដែលសំខាន់គឺទោះបីជារវល់ក្នុងកិច្ចប្រជុំហើយក៏ត្រូវការចុចដែរ។
អ្នកតែងតែចាប់ផ្តើម និងបញ្ចប់ការងារប្រចាំថ្ងៃដោយប្រើទូរស័ព្ទឆ្លាតវៃ
បើសិនជាអ្វីដែលអ្នកត្រូវធ្វើដំបូងគេនៅពេលភ្ញាក់ពីគេងព្រឹកឡើងជាងការកាន់ទូរស័ព្ទលេង និងរឿងចុងក្រោយគេងមុនបិទទូរស័ព្ទមែននោះ គឺជាការបញ្ជាក់ថា អ្នកកំពុងតែញៀនការលេងទូរស័ព្ទដៃរហើយ។ ប៉ុន្តែរឿងនេះមិនមែនមានន័យថា សម្រាប់តែថ្ងៃចាប់ផ្តើម និងបញ្ចប់ទេ តែបើសិនជាលេងពេញមួយថ្ងៃក៏ដូចគ្នាដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh