រដ្ឋមន្ត្រីការបរទេស​វៀតណាម​និង​កម្ពុជា​ចាប់ផ្តើម​ពិភាក្សា​ទ្វេភាគី​និង​តំបន់​នៅ​កម្ពុជា​
ជាតិ
រដ្ឋមន្ត្រីការបរទេស​វៀតណាម​និង​កម្ពុជា​ចាប់ផ្តើម​ពិភាក្សា​ទ្វេភាគី​និង​តំបន់​នៅ​កម្ពុជា​
20, Aug 2019 , 7:59 pm        
រូបភាព
រូបភាព​កសារ៖ ទង់​ជាតិ​កម្ពុជា​ និង​វៀតណាម​ត្រូវ​បាន​គេ​ដាក់​នៅ​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម​ ដើម្បី​​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​គណៈប្រតិភូវៀតណាម ​នៅក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦។​ (ហ៊ាន សុជា​តា​/VOA)
រូបភាព​កសារ៖ ទង់​ជាតិ​កម្ពុជា​ និង​វៀតណាម​ត្រូវ​បាន​គេ​ដាក់​នៅ​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម​ ដើម្បី​​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​គណៈប្រតិភូវៀតណាម ​នៅក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦។​ (ហ៊ាន សុជា​តា​/VOA)
ដោយ: VOA
​គណៈប្រតិភូ​វៀតណាម​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ផាម ប៊ិ​ញ​មិញ ធ្វើដំណើរ​មកដល់ ប្រទេស​កម្ពុជា​នៅថ្ងៃនេះ​ដើម្បី​ចាប់ផ្តើម​កិច្ចប្រជុំ​នៅក្នុង​រាជធានី​ភ្នំពេញ​ចំនួន​ពីរ​ថ្ងៃ​ជាមួយនឹង​លោក​សម​ភាគី​របស់លោក​គឺ​លោក​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លើ​បញ្ហា កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង បញ្ហា​តំបន់ ហើយនឹង​បញ្ហា​សកល​ផងដែរ ដែល​ភាគី​ទាំង​ពីរបាន បញ្ជាក់ថា​ដើម្បី​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។​

 
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់ថា​កិច្ចប្រជុំ​គណៈកម្មាការ​ចម្រុះ​របស់​ប្រទេស​ទាំងពីរ លើក​ទី​១៧​នេះ នឹង​ពិភាក្សា​ពី​បញ្ហា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេក ទេស​ចាប់ពី​ថ្ងៃទី ២០ ដល់​ថ្ងៃទី​២១ ខែសីហា ដែល​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បានបញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា​៖
 
«​កិច្ចប្រជុំ​គណៈកម្មាការ​ចម្រុះ​កម្ពុជា វៀតណាម ត្រូវបាន​រៀបចំ​ឡើងជា​ទៀងទាត់​ក្នុង​គោលបំណង​ធ្វើ​បច្ចុប្បន្នភាព វឌ្ឍនភាព​កិច្ចសហប្រតិបត្តិការ និង​ការ​រិះរក​វិធី និង​មធ្យោបាយ​នានា​ដើម្បី​ពង្រីក ថែមទៀត​នូវ​វិសាលភាព និង​ប្រសិទ្ធភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​នៅក្នុង​វិស័យ​នានា​។ កិច្ចប្រជុំ​នេះ​ក៏​នឹង​ផ្តល់​កាលានុវត្តភាព​សម្រាប់​ភាគី​ទាំងពីរ ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​កិច្ច សហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​តំបន់ និង​អន្តរជាតិ​ដែលមាន​ផលប្រយោជន៍​ទៅវិញទៅមក​ផង ដែ​រ‍​»​។​
 
​គេ​មិនបាន​បញ្ជាក់​ឲ្យ​ដឹងថា​តើ​បញ្ហា​បន្ទាន់​ជាក់លាក់​អ្វីខ្លះ​ដែល​ភាគី​ទាំងពីរ​ត្រូវ​ពិភាក្សាគ្នា​ទេ​ក្នុង ជំនួប​នោះ​។ តែ​គណៈប្រតិភូ​វៀតណាម​នឹង​ជួប​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com