ជាតិ
បាក់ឌុប
វីដេអូ
បាក់ឌុប៖ ចិញ្ចឹមចៅៗកំព្រា១៨ឆ្នាំ លោកតា អុល អ៊ុន រំភើបចិត្តពេលពួកគេប្រាប់ថា ធ្វើត្រូវច្រើន
× នៅមុខមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ស្គន់ ខេត្តកំពង់ចាម លោកតា អុល អ៊ុន ដែលបង់កក្រមា បានអង្គុយរង់ចាំចៅៗរបស់ខ្លួនយ៉ាងអន្ទះសា។ បុរសចំណាស់វ័យ៧៥ឆ្នាំរូបនេះ មានទីលំនៅនៅភូមិព្រីងជុំ ឃុំព្រីងជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ពីរថ្ងៃចុងក្រោយនេះ លោកតា អុល អ៊ុន បានទុកចោលការងារស្រែចម្ការ ដើម្បីទៅលើកទឹកចិត្តចៅរបស់ខ្លួន ដែលជាក្មេងកំព្រា ហើយគាត់បានចិញ្ចឹមបីបាច់ថែរក្សា អស់រយៈពេលប្រមាណ១៨ឆ្នាំកន្លងមក។
ក្នុងបទសម្ភាសខ្លីមួយជាមួយសារព័ត៌មានថ្មីៗ លោក អ៊ុន មានជំនឿយ៉ាងខ្លាំងលើចៅៗរបស់ខ្លួន សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩នេះ។ អ្វីដែលគាត់រំភើបកាន់តែខ្លាំងនោះ គឺនៅពេលដែលឃើញស្នាមញញឹមរបស់ចៅៗ ដើរចេញពីមណ្ឌលប្រឡង ជាមួយនឹងជំនឿចិត្តថា ពួកគេធ្វើត្រូវច្រើន។
សូមស្តាប់ការសាកសួរខ្លីៗរវាងកញ្ញា តុង ស្រីល័ក្ខ ទៅកាន់លោកតា អុល អ៊ុន៖
© រក្សាសិទ្ធិដោយ thmeythmey.com