កីឡាអន្តរជាតិ
អន្តរជាតិ
អាវ​កីឡាបាល់បោះ​ដែល​លោក​អូ​បា​ម៉ា ពាក់​កាលពី​៤០​ឆ្នាំមុន លក់បាន​១២​ម៉ឺន​ដុល្លារ​
20, Aug 2019 , 4:34 pm        
រូបភាព
​អាវ​កីឡាបាល់បោះ​ដែល​ធ្លាប់ជា​កម្មសិទ្ធិ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​លក់​ចេញ​នៅ​ថ្ងៃទី​១៩ សីហា ក្នុងតម្លៃ ១២​ម៉ឺន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ការអះអាង​របស់​ការិយាល័យ​ដេញថ្លៃ​នាទី​ក្រុង Dallas សហរដ្ឋអាមេរិក​។​


 
​ឯកសណ្ឋាន​ដែលមាន​លេខ ២៣ ជា​របស់លោក​អូ​បា​ម៉ា​ពាក់​តាំងពី​អាយុ ១៨ ឆ្នាំ​ម្លេះ ពោលគឺ​អំឡុងពេល​លោក​នៅ​ជា​សិស្ស​ជាន់ខ្ពស់​នៃ​វិទ្យាល័យ Punahou ក្នុង​រដ្ឋ​ហា​វ៉ៃ និង​ជាទី​កន្លែង​លោក​រស់នៅ​ផងដែរ​។ មុនពេល​លក់​ចេញ អាវ​នេះ​មានតម្លៃ​១​សែន​ដុល្លារ ប៉ុន្តែ​ត្រូវបាន​ដេញថ្លៃ​ឡើង​រហូត​១២​ម៉ឺន​ដុ​រល្លារ​។​
 
​លោក​អូ​បា​ម៉ា ជា​អ្នកគាំទ្រ​កីឡាបាល់បោះ​មួយរូប ហើយ​លោក​តែងតែ​លេង​កីឡា​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង​នៅ​អាមេរិក​នេះ​ជា​ញឹកញាប់​នៅឯ​សេត​វិមាន គ្រា​ដែល​លោក​នៅ​កាន់តំណែង​ជា​ប្រធានាធិបតី​។ បុរស​វ័យ​៥៨​ឆ្នាំ​រូបនេះ បានបញ្ចប់​អាណត្តិ​ក្នុង​តំណែង​ប្រធានាធិបតី​អាមេរិក​ក្នុង​ឆ្នាំ​២០១៦ បន្ទាប់ពី​កាន់កាប់​អស់​រយៈពេល​ពីរ​អាណត្តិ​រួចមក​៕
 

Tag:
 បា​រ៉ា​ក់ អូ​បា​ម៉ា​
  បាល់បោះ
© រក្សាសិទ្ធិដោយ thmeythmey.com