ជាតិ
បាក់ឌុប
សង្គមជាតិ
លទ្ធផល​ប្រឡង​បាក់​ឌុប នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១០ កញ្ញា​
20, Aug 2019 , 10:16 pm        
រូបភាព
​ភ្នំពេញ​៖ លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ស​ភូមិ ឆ្នាំ​២០១៩ នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃទី​១០ -១១ កញ្ញា​ខាងមុខ​។ នេះ​បើតាម​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បានបញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ខ្លួន​។​


 
​ក្រសួង​អប់រំ ក៏បាន​អះអាងថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) រយៈពេល​២​ថ្ងៃនេះ គឺ​ថ្ងៃទី​១៩-២០ ខែសីហា ឆ្នាំ​២០១៩ ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ ដោយ​មិនមាន​ហេតុ​ការខុស​ប្រក្រតី​កើតមាន ឡើង​គួរឱ្យកត់សម្គាល់​នោះទេ​។​
 
​ក្នុងចំណោម​បេក្ខជន​ដែល​បាន​ចុះឈ្មោះ​ប្រឡង​សរុប ១១៧ ០៤៣​នាក់ (​ស្រី ៦០ ៤២៧​នាក់​) នៅ​មណ្ឌល​ចំនួន​២០២​ទូទាំងប្រទេស មាន​បេក្ខជន ១៨៣៨​នាក់​អវត្តមាន ក្នុងនោះ​ស្រី ៦៩៦​នាក់​។ ចំនួន​អវត្តមាន​ត្រូវជា ១.៥៧​ភាគរយ​នៃ​ចំនួន​បេក្ខជន​ដែល​បាន​ចុះឈ្មោះ​ប្រឡង​។​
 
​ដំណើរ​ក​ចំនួន​ពីរ​ថ្ងៃ​នៃ​ការ​ថ្ងៃ​ប្រឡង​នេះ មាន​បេក្ខជន​ជួប​បញ្ហា​សុខភាព​ចំនួន​១៥២​ករណី ដោយ​ភាគច្រើន​បន្តដំណើរ​ការ​ប្រឡង​បាន​ក្រោយ​ការសង្គ្រោះ​បឋម ដោយ​លើកលែង​១១​ករណី ដែល​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​មិនអាច​បន្ត​ការប្រឡង​បាន​៕

Tag:
 ហង់ ជួន ណា​រ៉ុ​ន
  អប់រំ​
  បាក់​ឌុប ២០១៩
© រក្សាសិទ្ធិដោយ thmeythmey.com