ជាតិ
បាក់ឌុប
យុវតីខ្មែរ-ហ្គាណា សាន បទិមាអាតាំ ធ្លាប់រស់ខ្លួនឯង ហើយច្បាស់លើសមត្ថភាពខ្លួនពេលប្រឡង
× ភ្នំពេញ៖ កូនខ្មែរ កាត់ហ្គាណា យុវតី សាន បទិមាអាតាំ មកពីវិទ្យាល័យឥន្ទ្រទេវី ដែលប្រឡងនៅមណ្ឌលវិទ្យាល័យឫស្សីកែវ ជឿជាក់លើសមត្ថភាពខ្លួនឯង និងសង្ឃឹមទទួលបាននិទ្ទេសល្អ។
យុវតី សាន បទិមាអាតាំ ចេះនិយាយភាសាខ្មែរបានយ៉ាងច្បាស់ ព្រមទាំងអាចនិយាយភាសាអង់គ្លេសបានល្អផងដែរ។ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា យុវតីរូបនេះ សង្ឃឹមថា នឹងទទួលបាននិទ្ទេសល្អ ព្រោះយុវតី សាន បទិមាអាតាំ បានធ្វើវិញ្ញាសាបានល្អស្ទើរតែគ្រប់មុខវិជ្ជា។
ដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានបញ្ចប់ដោយរលូន និងជោគជ័យ។ សម្រាប់យុវតី សាន បទិមាអាតាំ កូនខ្មែរកាត់ហ្គាណា បានជឿជាក់លើសមត្ថភាពខ្លួន និងសង្ឃឹម៦០ភាគរយលើការប្រឡងនេះ ។ យុវតីវ័យ១៨ឆ្នាំ មកពីវិទ្យាល័យឥន្ទ្រទេវីរូបនេះ មានការខំប្រឹងសិក្សារៀនសូត្រ និងមិនមានការភ័យខ្លាចឡើង។ យុវតី សាន បទិមាអាតាំ មានឪពុកជាជនជាតិហ្គាណា និងម្ដាយជាជនជាតិខ្មែរ។
សូមទស្សនាវីដេអូសម្ភាសខ្លីរវាងកញ្ញា ញឹក ស្រីល័ក្ខ និងយុវតី សាន បទិមាអាតាំ ដូចខាងក្រោម៖
សូមបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយសភូមិ ឆ្នាំ២០១៩ នឹងត្រូវប្រកាសជាផ្លូវការ នៅថ្ងៃទី១០ -១១ កញ្ញាខាងមុខ៕
Tag:
វីដេអូ
បាក់ឌុប
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com