ជាតិ
ក្រសួង បង្កើតគណៈកម្មការគ្រប់គ្រង «ទ្រព្យសម្បត្តិ» ដែលតុលាការរឹបអូសបាន លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានតែងតាំងជាប្រធាន គ.គ.ច.វ. (រូបពីលោកទំព័រហ្វេសប៊ុករបស់លោក គឹម សន្តិភាព)
× ក្រសួងយុត្តិធម៌ និង ក្រសួងសេដ្ឋកិច្ច រួមគ្នាបង្កើតគណៈកម្មការមួយ គឺគណៈកម្មការគ្រប់គ្រងនិងចាត់ចែងវត្ថុ (គ.គ.ច.វ.) ដែលរឹបអូសដោយតុលាការ។ ប្រកាសដែលចេញដោយអន្តរក្រសួង កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ បានបញ្ជាក់ថា៖«វត្ថុតាងទាំងអស់ ដែលត្រូវបានសម្រេចរឹបអូសជាសម្បត្តិរដ្ឋដោយតុលាការ ត្រូវស្ថិតក្រោមការគ្រប់គ្រងនិងចាត់ចែងរបស់ គ.គ.ច.វ.»។
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានតែងតាំងជាប្រធានគណៈកម្មការនេះ អមដោយអនុប្រធាន៣រូប និង សមាជិកមួយចំនួន។ គណៈកម្មការនេះ ក៏មានលេខាធិការដ្ឋានផងដែរ។
លោក គឹម សន្តិភាព ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា៖«គណៈកម្មការនេះ គឺមានមានតួនាទីរក្សាទុករាល់សម្បតិ្ត ដែលត្រូវរឹបអូសពីឧក្រិជន ដោយស្ថាប័នតុលាការ»៕
Tag:
គណៈកម្មការគ្រប់គ្រងនិងចាត់ចែងវត្ថុតាង
© រក្សាសិទ្ធិដោយ thmeythmey.com