អត្ថបទពាណិជ្ជកម្ម
ចូលរួមទាំងអស់គ្នាល្ងាចនេះ ជាមួយកម្មវិធីប្រគំតន្ត្រី Cambodian Idol Junior Concert
× នេះគឺជាសប្តាហ៍ទី ៣ ហើយសម្រាប់កម្មវិធីនៃការប្រកួតចម្រៀងឈានចូលទៅកាន់ កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior រដូវកាលទី ១ ផងដែរ។
ចំពោះសប្តាហ៌ទី ២ ដែលបានធ្វើការជម្រុះនៅឯទីរួមខេត្តសៀមរាបផ្សារទំនើប The Heritage Walk នាថ្ងៃ អាទិត្យ ទី ១៨ ខែ សីហា ឆ្នាំ ២០១៩ សង្កេតឃើញថាប្អូនៗជាបេក្ខជនជាច្រើនបានមកដាក់ពាក្យចូលរួមប្រឡងមានកំណើនកើនលើសពីសប្តាហ៍ទី១ ដែលបានធ្វើឡើងនៅទីរួមខេត្តបាត់ដំបង។
សម្រាប់ប្អូនៗដែលមិនទាន់បានដាក់ពាក្យនៅក្នុងការប្រឡងសូមរួសរាន់ឡើង ដែលវគ្គជម្រុះបន្ទាប់នឹងធ្វើឡើងនៅខេត្ត ស្វាយរៀង នៅឯ LBN ASIAN Hotel នាថ្ងៃ ព្រហស្បតិ៍ទី ២២ ខែ សីហា ឆ្នាំ ២០១៩ ខាងមុខនេះ។ សម្រាប់កម្មវិធីចាប់ផ្តើមពីម៉ោង ៨:០០ ព្រឹកតទៅ! ពាក្យចូលរួមប្រឡងមានដាក់លក់នៅ LBN ASIAN Hotel ផ្ទាល់ អ្នកអាចទិញភ្លាម ដាក់ពាក្យភ្លាម ប្រលងភ្លាម !
សូមត្រៀមខ្លួនធ្វើការចុះឈ្មោះចូលរួមដើម្បីប្រកួតប្រជែងនៅក្នុងព្រឹត្តិការនៃការប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោករដូវកាលទី ១ Cambodian Idol Junior Concert ទាំងអស់គ្នា។ កម្មវិធីនេះដែរត្រូវបានធ្វើការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុនស្មាតហ្វូន vivo ផងដែរ។ ចំពោះអ្នកដែលបានជ័យលាភីលេខ ១ នឹងទទួលបានប្រាក់រង្វាន់រហូតដល់១០០ លានរៀល ពីកម្មវិធី Cambodian Idol Junior។
សម្រាប់នៅរសៀលថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៩ នេះវិញដែរ នឹងមានព្រឹត្តិការណ៍ប្រគំតន្ត្រី Cambodian Idol Junior Concert ដែលបើកឲ្យបងប្អូនធ្វើការចូលរួមទស្សនាដោយស៊េរី ចាប់ពីម៉ោង ៧:០០ យប់តទៅនៅស្ទូឌីយ៉ូ ហង្សមាស HDTV ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី ៤។ ដែលមានការចូលរួមពីកំពូលតារាចម្រៀងដែលជាគណៈកម្មការទាំងបីរូបមាន លោក ព្រាប សុវត្ថិ, ឆន សុវណ្ណរាជ និង សុខ ស្រីនាង រួមទាំងតារាចម្រៀងវ័យក្មេងទាំងពីររូបទៀតមានដូចជា ពេជ្រថៃ និង ឡុងលីគ័ង្គ។
សូមសម្រេចក្ដីប្រាថ្នារបស់បុត្រធីតាអ្នកឥឡូវនេះ! សម្រាប់កម្មវិធី Cambodian Idol Junior នេះឧបត្ថម្ភផ្ដាច់មុខដោយ៖ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP៕
© រក្សាសិទ្ធិដោយ thmeythmey.com