អត្ថបទពាណិជ្ជកម្ម
Grab បញ្ចុះតម្លៃ​គោល​សម្រាប់​តុ​ក​តុ​ក ក្នុង​យុទ្ធនាការ​ថ្មី​
21, Aug 2019 , 5:49 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Grab កម្ពុជា បានប្រកាស​នៅថ្ងៃនេះ​ថា ក្រុមហ៊ុន បាន​បញ្ចុះតម្លៃ​គោល​រាល់​ការ​ជិះ​តុ​ក​តុ​ក នៅក្នុង​ទីក្រុង​ភ្នំពេញ ដោយមាន​គោលបំណង​ផ្ដល់ជូន​សេវា​ដ៏​ល្អ​បំផុត ជាមួយនឹង​តម្លៃ​សមរម្យ​សម្រាប់​អ្នកដំណើរ​របស់ខ្លួន ក៏ដូចជា​ធានាថា ប្រាក់ចំណូល​របស់​ដៃគូ​បើកបរ នៅ​អាច​រក្សា​ដដែល ឬ​មានការ​កើនឡើង​។ កម្មវិធី​នេះ ចាប់ផ្តើម​ពីថ្ងៃ​នេះ រហូតដល់​ថ្ងៃទី​៣១ ខែសីហា ។​
 
​ជាមួយនឹង​យុទ្ធនាការ​ថ្មី​នេះ តម្លៃ​គោល​ជា​អប្បបរមា សម្រាប់​ការ​កក់​តុ​ក​តុ​ក តាមរយៈ​កម្មវិធី​កក់​ការធ្វើដំណើរ​តាម​ទូរស័ព្ទដៃ​របស់ Grab នឹងត្រូវ​បាន​ចុះ​តម្លៃ​ពី ៣.០០០ រៀល មក​នៅត្រឹម ២.៥០០ រៀល ហើយ​តម្លៃ​ក្នុង​គីឡូ​បន្ទាប់ គឺ​នៅ​រក្សា​ដដែល ដែល​ក្នុង​មួយ​គីឡូម៉ែត្រ គឺ ១.០០០ រៀល​។ Grab បញ្ជាក់ថា ក្នុងអំឡុងពេល​នៃ​យុទ្ធនាការ​នេះ (​ចាប់ពីពេលនេះ រហូតដល់​ថ្ងៃទី​៣១ ខែសីហា​) ក្រុមហ៊ុន នឹង​បញ្ចុះ​កម្រៃជើងសារ​ពី​១៥% មក​នៅត្រឹមតែ ៥% ប៉ុណ្ណោះ​។ ជាមួយនឹង ការផ្តល់ជូន​ដ៏​ពិសេស​នេះ Grab មានបំណង​ផ្តល់​ភាពងាយស្រួល​មួយកម្រិត​ទៀត ទៅលើ​ជម្រើស​នៃ​សេវា​ដឹកជញ្ជូន​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ដោយ​មិនមាន​ប៉ះពាល់​ដល់ដៃ​គូ​បើកបរ​របស់ខ្លួន​។​


 
​ស្រប​ពេលដែល Grab បាន​ឈាន​ចូលដល់​ឆ្នាំ​ទី​២ នៃប្រតិបត្តិ​ការ​របស់​ខ្លួន ចាប់តាំងពី​ដាក់​ឲ្យ​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៧​មក ក្រុមហ៊ុន​តែងតែបាន​វាយតម្លៃ និង​ធ្វើការ​វិវត្តន៍ លើ​គំរូ​តម្លៃ​របស់ខ្លួន​ជានិច្ច ដើម្បី​ធានាថា​ក្រុមហ៊ុន ពិតជា​បានផ្តល់​តម្លៃ​ដ៏​សមរម្យ​បំផុត​នៅក្នុង​ទីផ្សារ ដែលមាន​ការប្រកួតប្រជែង​មួយ​នេះ​។​
 
​ក្រៅពី​ការផ្ដល់​តម្លៃ​សមរម្យ ឈានមុខ​គេ ក្នុង​ទីផ្សារ Grab ក៏បានផ្តល់​សេវា​ដល់​អ្នកដំណើរ និង​ដៃគូ​បើកបរ​ផងដែរ ជាមួយនឹង​មុខងារ​ថ្មីៗ​បំផុត​នៅក្នុង​កម្មវិធី ដោយ​ផ្តោតទៅលើ​ភាពងាយស្រួល សុវត្ថិភាព​សម្រាប់​អ្នកដំណើរ និង​ដៃគូ​បើកបរ​។ ជាមួយនេះដែរ Grab ក៏បានផ្តល់​ឲ្យ​ដៃគូ​បើកបរ នូវ​អត្ថប្រយោជន៍​ជាច្រើន​ទៀត ដើម្បី​ជួយ​ឲ្យ​ពួកគាត់ ប្រកបការងារ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ផលិតភាព​ការងារ​ផងដែរ​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com