កីឡាបាល់ទាត់ ជាប្រភេទកីឡាដែលអាចរកកម្រៃបានច្រើនជាងគេមួយក្នុងចំណោមកីឡាផ្សេងទៀតដែលពេញនិយមបំផុតលើលោក។ កីឡាបាល់ទាត់មានការប្រកួតលីគជាផ្លូវការជាង ២០០ប្រទេសនៅទូទាំងពិភពលោក ដោយក្នុងនោះលីកនៅតំបន់អឺរ៉ុបទទួលបានប្រជាប្រិយភាពជាងគេ។ កីឡានេះដែរក៏ត្រូវបានគេប៉ានស្មានថាមានអ្នកចូលចិត្តលេងដល់ទៅ ២៥០លាននាក់ឯណោះដែលជាចំនួនច្រើនបំផុតបើធៀបនឹងកីឡាដទៃ។
ដោយសារប្រជាប្រិយភាពនៃវិស័យកីឡាបាល់ទាត់ និងភាពច្បាស់លាស់របស់កីឡាករនេះហើយ ទើបនាំឲ្យពួកគេមានឈ្មោះល្បីល្បាញនិងក្លាយខ្លួនជាសេដ្ឋីមានទ្រព្យសម្បត្តិវាល់លានដុល្លារ។
Wealthygorilla ថ្មីៗនេះបានចេញផ្សាយពីសមាសភាពកីឡាករ១០រូបក្នុងបញ្ជីកីឡាករបាល់ទាត់មានទ្រព្យធនច្រើនជាងគេបំផុតលើលោក ក្នុងនោះ Cristiano Ronaldo ខ្សែប្រយុទ្ធឆ្នើមរបស់ Juventus រួមជាមួយអតីតកីឡាករនិងប្រធានក្រុមជម្រើសជាតិអង់គ្លេស David Beckham ឈរនៅលើកំពូលតារាងដោយមានទ្រព្យសរុប ៤៥០លានដុល្លារអាមេរិកដូចគ្នា គិតត្រឹមឆ្នាំ២០១៩នេះ។ Lionel Messi ខ្សែប្រយុទ្ធឆ្នើម Barcelona ស្ថិតនៅលេខរៀងទី៣ដោយមានប្រាក់សរុប ៤០០លានដុល្លារ។
ប្រាក់ទាំងអស់នេះ ពួកគេមិនមែនរកបានតែក្នុងវិស័យបាល់ទាត់នោះទេ ពោលគឺរកបានពីការផ្សព្វផ្សាយពាណិជ្ជកម្ម និងជំនួញរបស់ពួកគេរៀងៗខ្លួន។
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករបាល់ទាត់ចំនួន ១០ រូបដែលមានទ្រព្យច្រើនជាងគេនាពេលបច្ចុប្បន្ននេះ៖
១. Cristiano Ronaldo សញ្ជាតិព័រទុយហ្គាល់ វ័យ ៣៤ឆ្នាំ មានប្រាក់សរុប ៤៥០លានដុល្លារអាមេរិក។
២. David Beckham សញ្ជាតិអង់គ្លេស វ័យ៤៣ឆ្នាំ មានប្រាក់សរុប ៤៥០លានដុល្លារអាមេរិក។
៣. Lionel Messi សញ្ជាតិអាហ្សង់ទីន វ័យ៣១ឆ្នាំ មានប្រាក់សរុប ៤០០លានដុល្លារអាមេរិក។
៤. Dave Whelan អតីតខ្សែការពារជម្រើសជាតិអង់គ្លេស វ័យ៨២ឆ្នាំ មានប្រាក់សរុប ២២០លានដុល្លារអាមេរិក។
៥. Alexandre Pato ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលវ័យ២៩ឆ្នាំ ដែលកំពុងប្រកបអាជីពឲ្យក្លិប São Paulo រកប្រាក់សរុបបាន ១៤៥លានដុល្លារអាមេរិក។
៦. Wayne Rooney វ័យ៣៣ឆ្នាំ ជាអតីតខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស និង Manchester United ដែលកំពុងប្រកបអាជីពឲ្យក្លិប D.C. United នៅអាមេរិក រកប្រាក់សរុបបាន ១៤៥លានដុល្លារអាមេរិក។
៧. Gareth Bale ខ្សែប្រយុទ្ធសញ្ជាតិវែលសិ៍ និង Real Madrid វ័យ២៩ឆ្នាំ រកប្រាក់សរុបបាន ១២៥លានដុល្លារអាមេរិក។
៨. Francesco Totti អតីតខ្សែប្រយុទ្ធឆ្នើម AS Roma និងក្រុមជម្រើសជាតិអ៊ីតាលី វ័យ៤២ឆ្នាំ រកប្រាក់សរុបបាន ១០២,៦លានដុល្លារអាមេរិក។
៩. Pele វីរបុរប្រេស៊ីល វ័យ៧៨ឆ្នាំរូបនេះ រកប្រាក់សរុបបាន ១០០លានដុល្លារអាមេរិក។
១០. Eden Hazard ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Real Madrid និងជម្រើសជាតិបែលហ្ស៊ិក វ័យ២៨ឆ្នាំ រកប្រាក់សរុបបាន ១០០លានដុល្លារអាមេរិក៕