ចេះតែមាន​អារម្មណ៍​នោម​ឈឺ ឬ​ក្រហាយ អាច​ដោយសារតែ​មូលហេតុ​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ចេះតែមាន​អារម្មណ៍​នោម​ឈឺ ឬ​ក្រហាយ អាច​ដោយសារតែ​មូលហេតុ​ទាំងនេះ​
22, Aug 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​នោម​ឈឺ ឬ​ក្រហាយ គឺជា​ការឈឺចាប់ ឬ​មិនមាន​ផាសុកភាព​នៅពេល​នោម​។ វា​មិនមែន​និយាយ​អំពី​ភាព​ញឹកញាប់​នៃ​ការ​នោម​ទេ តែ​វា​ជា​ការឈឺ​ញឹកញាប់​នៅពេល​នោម​ម្តងៗ និង​នោម​ញឹកញាប់ ។ ជាធម្មតា ការ​នោម​ឈឺ​នេះ​មាន​ជាប់ទាក់ទង​នឹង​ការបង្ក​រោគ​នៅ​ផ្លូវ​ទឹកនោម​។​


 
​មូលហេតុ​ផ្សេងៗ​ទៀត​នៃ​ការឈឺចាប់​ខ្លាំង​ក្នុងពេល​នោម​នោះ​មានដូចជា​
 
•​ ​ការបង្ក​រោគ​នៅ​ទ្វារមាស​
•​ ​ការ​រលាក​នៅ​បង្ហួរនោម​
•​ ​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​
•​ ​មហារីក (​កម្រ​)
 
​ការ​រលាក​ច្រើនតែ​បង្កឡើង​ដោយ​ការរួម​ភេទ ការប្រើ​ទឹក​អនាម័យ សាប៊ូ​ដុស​ខ្លួន ក្រដាសអនាម័យ​ដែលមាន​ក្លិនក្រអូប សម្លី​អនាម័យ ឬ​សារធាតុ​សម្លាប់​មេជី​វិត​ឈ្មោល​។ ដោយសារតែ​ការ​នោម​ឈឺ អាចជា​អាកា​រៈ​នៃ​ជំងឺ​ណាមួយ ដូច្នេះ​ទាំង​បុរស និង​ស្ត្រី​ដែលមាន​បញ្ហា​បែបនេះ គួរតែ​ស្វែងរក​ការពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បន្ថែម​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com