ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាថ៌កំបាំង​នៃ​ការគ្រប់គ្រង​ភាព​ឃ្លាន​បែប​ធម្មជាតិ​
22, Aug 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នកមាន​យល់ឃើញថា ខ្លួនឯង​កំពុងតែ​ឃ្លាន​ជាប់​ខុស​របៀប​ដែរ​ទេ​? តើ​អ្នក​បារម្ភ​ថា​អ្នក​មិនអាច​សម្រក​ទម្ងន់​បានសម្រេច​ដែរ​ទេ​? រឿងនេះ​មិនមែន​កើតឡើង​តែ​អ្នកមួយ​មុខ​ឡើយ ព្រោះ​មនុស្ស​យើង​គឺ​តែងតែមាន​អារម្មណ៍​ឃ្លាន​ពីមួយ​ពេល​ទៅមួយ​ពេល​ជាប់​គ្នា​។ ភាពខុសគ្នា​នោះ​គឺថា មនុស្ស​មួយចំនួន​អាច​គ្រប់គ្រង​ការ​ឃ្លាន​របស់​ខ្លួនឯងបាន​ខណៈដែល​អ្នក​ផ្សេងទៀត​ពិបាក​នឹង​ដឹងថា​ហេតុអ្វី​បានជា​ឃ្លាន​អញ្ចឹង​។


 
​ទោះបីជា​យ៉ាងណាក៏ដោយ ខាងក្រោម​នេះ ខ្ញុំ​សូម​ណែនាំ​វិធី​មួយចំនួន​ដែល​អាចជួយ​គ្រប់គ្រង​ភាព​ឃ្លាន​របស់​អ្នក​តាមបែប​ធម្មជាតិ​បាន​៖
 
​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន​
 
​បើសិនជា​អ្នក​ឃ្លាន យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាចជួយ​គ្រប់គ្រង​ភាព​ឃ្លាន​បាន​យ៉ាង​ល្អ​។ ថ្វីបើ​អ្នក​អាច​ញ៉ាំ​ជាតិ​សរសៃ​តាមរយៈ​ការ​ញ៉ាំ​អាហារសម្រន់ និង​នំ​ស្រួយ​ក៏ដោយ វា​នៅតែមាន​ជាតិ​ស្ករ​សិប្ប​និមិត្ត សារធាតុ​រក្សា​គុណភាព និង​សារធាតុ​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​ដដែល​ទេ​។ បើសិនជា​អ្នក​ចង់រក​ប្រភព​ជាតិ​សរសៃ​ដែល​ផ្តល់​សុខភាព យក​ល្អ​គួរតែ​ជ្រើសរើស​ផ្លែឈើ បន្លែ គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ផ្លែឈើ​វិញ​ទៅ​។ 
 
​ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​ទឹកខ្មេះ​ផ្លែ​ប៉ោម​អាចជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​។ នៅពេល​អ្នក​ញ៉ាំ​វា​ពេល​ឃ្លាន​ធម្មតា និង​ញ៉ាំ​ដើម្បី​សម្រក​ទម្ងន់​។ ចូរ​ប្រាកដថា អ្នក​ជ្រើសរើស​ផលិតផល​ដែល​មិនមាន​ច្រោះ​អ្វី​ច្រើន ព្រោះ​វា​ផ្ទុក​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​ច្រើន បាក់តេរី​ល្អ ព្រមទាំង​អង់​ហ្ស៊ី​ម​ដែល​ល្អ​ចំពោះ​ពោះវៀន​។ ចូរ​លាយ​ទឹកខ្មេះ​នេះ​មួយ​ស្លាបព្រា​បាយ​ចូលទៅក្នុង​ទឹក​ក្តៅ​ឧណ្ហៗ និង​ញ៉ាំ​មុន​បាយ​ដើម្បី​ពង្រឹង​ដល់​ការរំលាយ​អាហារ​។ 
 
​ញ៉ាំ​អាហារ​ពេលព្រឹក​
 
​បើសិនជា​អ្នក​មិនបាន​ញ៉ាំ​អាហារ​ពេលព្រឹក​ដោយសារតែ​ចង់​សម្រក​ទម្ងន់ អ្នក​ប្រហែលជា​ត្រូវ​គិត​ម្តង​ទៀតហើយ ព្រោះ​ការធ្វើ​បែបនេះ​នឹងធ្វើ​ឲ្យ​អ្នក​ឃ្លាន​កាន់តែខ្លាំង​។ ការរង​ចាំ​ដល់​បាយ​ថ្ងៃត្រង់ នឹងធ្វើ​ឲ្យ​អ្នក​ញ៉ាំ​កាន់តែច្រើន ដែល​រឿងនេះ​នឹង​មិនអាច​គ្រប់គ្រង​ការ​សម្រក​ទម្ងន់​បានឡើយ​។ 
 
​ញ៉ាំ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន​
 
​អ្នក​អាច​នឹង​បង្កើន​ថាមពល​ក្នុង​ខ្លួន​បាន​ដោយ​មិនបាច់​តម​ចំណង់​នោះទេ តាមរយៈ​ការបញ្ចូល​ប្រូតេអ៊ីន​ទៅក្នុង​របប​អាហារ​។ មានការ​សិក្សា​ច្រើន​ដែល​បញ្ជាក់ថា ការ​ញ៉ាំ​ប្រូតេអ៊ីន​អាច​បន្ថយ​ការ​ឃ្លាន​តាមរយៈ​ជួយ​ឲ្យ​មាន​អារម្មណ៍​ឆ្អែត​បានយូរ​។ ក្រៅពី​កាត់បន្ថយ​ការ​ឃ្លាន ប្រូតេអ៊ីន​ក៏​ជួយ​ឲ្យ​ខួរក្បាល​ធ្វើការ​បាន​យ៉ាង​ល្អ ខណៈពេល​ជួយ​រក្សា​លំនឹង​របស់​ជាតិ​ស្ករ​ក្នុង​ឈាម​ផង​។ ប្រភព​ប្រូតេអ៊ីន​ដ៏​ល្អ​មានដូចជា សាច់មាន់ ត្រី ស៊ុត ឬ​សាច់គោ​គ្មាន​ខ្លាញ់​។​
 
​របប​អាហារ Ketogenic 
 
​របប​អាហារ Ketongenic មានន័យថា ជា​របប​អាហារ​ដែល​ត្រូវបាន​គេ​ដកចេញ​នូវ​កាបូ​អ៊ី​ដ្រា​ត និង​ជាតិ​ស្ករ​ចេញ ដែល​វា​ធ្វើ​ឲ្យ​របប​អាហារ​នោះ​កាន់​តែមាន​លក្ខណៈ​នឹងនរ​។ រឿងនេះ​ប្រហែលជា​ពិបាក​បន្តិច​ក្នុងការ​អនុវត្ត​ពេល​ដំបូងៗ ប៉ុន្តែ​នៅពេល​អាចធ្វើ​បាន ការ​ស្រក​ទម្ងន់​នឹង​កាន់​តែមាន​ប្រសិទ្ធភាព​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com