ជាតិ
សិល្បះ
​តារាចម្រៀង​រ៉េ​ប គង់ ពិសិដ្ឋ ហៅ MC JR ទទួលមរណភាព​ក្នុង​អាយុ​៣០​ឆ្នាំ​
22, Aug 2019 , 11:22 am        
រូបភាព
តារាចម្រៀងរ៉េប  គង់ ពិសិដ្ឋ ហៅ MC JR ទទួលមរណភាពក្នុងអាយុ៣០ឆ្នាំ។ រូបថត  Mc Junior Piseth
តារាចម្រៀងរ៉េប គង់ ពិសិដ្ឋ ហៅ MC JR ទទួលមរណភាពក្នុងអាយុ៣០ឆ្នាំ។ រូបថត Mc Junior Piseth
ដោយ៖ឆាយ រង្សី 
 
​លោក គង់ ពិសិដ្ឋ តារាចម្រៀង​រ៉េ​ប ដែលមាន​ឈ្មោះ​ក្រៅ​ហៅថា MC JR បានទទួល​មរណភាព​ក្នុង​អាយុ​៣០​ឆ្នាំ កាលពី​ថ្ងៃទី​២១ ខែសីហា ដោយសារ​រោគាពាធ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​មិត្តភក្តិ​សិល្បករ​រូបនេះ ដែល​បម្រើការ​នៅ​អង្គការ TinyToons Cambodia​។​

 
MC JR ជា​សមាជិក​ម្នា​ក់នៅ​ក្រុម​សិល្បករ «​ខ្មែរ​តស៊ូ​» ដោយ​លោក​ត្រូវបាន​គេ​ស្គាល់​ច្រើន​តាមរយៈ​ការ​ច្រៀង​រ៉េ​ប​ក្នុង​បទ​ចម្រៀង «​ក្រមុំ​បី​ស្តាយ​»​។ បទ​ក្រមុំ​បី​ស្តាយ ស្ថិតក្នុង​ចំណោម​បទ​ដ៏​ពេញនិយម កាលពី​អំឡុង​ឆ្នាំ​២០១៨ ដែលមាន​តារាចម្រៀង វុ​ទ្ធា និង​អមដោយ​សំឡេង​រ៉េ​បរ​បស់ MC JR ហើយ​មាន​ការចូល​ទស្សនា​ជិត​២០​លាន (views) នៅលើ​ទំព័រ Youtube របស់ KlapYaHanz​។​
 
​តាម​ប្រភព​ជិតស្និទ្ធ តារា​រ៉េ​ប​រូបនេះ បាន​បាត់​បង់ជីវិត​ដោយសារតែ​ជំងឺឈាមសស៊ីឈាមក្រហម និង​រលាក​ក្រពះ ។ សព លោក គង់ ពិសិដ្ឋ ត្រូវបាន​តំកល់​ធើ្វ​បុណ្យ​តាម​ប្រពៃណី នៅ​វត្ត​យស​សុវណ្ណ​រាម ហៅ​វត្ត​ឫស្សី​ស្រស់ ខណ្ឌ​ច្បារអំពៅ​៕

© រក្សាសិទ្ធិដោយ thmeythmey.com