កីឡាជាតិ
ជាតិ
លោក កែវ រ៉េមី ដឹកនាំ​ជម្រើសជាតិ​តេ​ក្វាន់​ដូ ITF ទៅ​ប្រជែង​មេដាយ​ពិភពលោក​នៅ​ប៊ុលហ្គារី​
22, Aug 2019 , 4:59 pm        
រូបភាព
ដោយ:
​អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ ITF ជម្រើសជាតិ​ចំនួន​១៧​នាក់ (​ស្រី​២​នាក់​) នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែសីហា នេះ នាំចេញ​ដំណើរ​ទៅកាន់​ទីក្រុង Plovdiv ប្រទេស​ប៊ុលហ្គារី ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក World ITF Taekwon-do Championship ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩​។ លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​ផ្ទាល់​។​

 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន ThmeyThmey នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក កែវ រ៉េមី បាន​អះអាងថា អត្ត​ព​លិ​ក​កម្ពុជា និង​ក្រុម​គ្រូបង្វឹក បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ព្រឹត្តិការណ៍​ពិភពលោក​នេះ ជាពិសេស​ទាំង​ផ្នែក​បច្ចេកទេស និង​បញ្ញា​ស្មារតី​នៅពេល​ប្រកួត​។​
 
 
​កីឡាករ ប៉ាល់ ជីវ័ន ដែល​ត្រូវ​ប្រកួត​ពីរ​វិញ្ញាសា អះអាងថា នឹង​ខំប្រឹងប្រែង​អស់ពី​លទ្ធភាព​ដើម្បី​ប្រជែង​យក​មេដាយ ខណៈ​គេ​ធ្លាប់​ដណ្តើមបាន​មេដាយប្រាក់​រួច​ម្តង​ហើយ​នៅ​កូរ៉េខាងជើង​។ នេះ​ជាការ​បង្ហាញ​វត្តមាន​លើក​ទី​បី​របស់ ជីវ័ន​នៅ​ប៊ុលហ្គារី ដោយ​គេ​ត្រូវ​ប្រឈម​ជា​កីឡាករ​ខ្លាំង​កម្រិត​ជើងឯក​អឺរ៉ុប​។ ទោះបីជា​យ៉ាងណា កីឡាករ ជីវ័ន មាន​ជំនឿ​មុតមាំ​ថា គេ​អាចធ្វើ​បានល្អ​លើ​វិញ្ញាសា​មេគុណ​កម្រិត​៥​ដាន់​។​
 
 
​រីឯ​កីឡាករ សុ​ភ័​ក្ក្រ ចន្ទ​ឧ​ត្ត​ម ទទួលស្គាល់ថា ព្រឹត្តិការណ៍​ពិភពលោក​នៅ​ប៊ុលហ្គារី គឺជា​ជំហាន​ដ៏​ពិបាក​មួយ ប៉ុន្តែ​គេ​មិន​ស្គាល់​ថា ជា​ឧបសគ្គ​នោះឡើយ​។ ឧ​ត្ត​ម នឹងចូលរួម​ប្រកួត​៥​វិញ្ញាសា ដោយ​រំពឹង​ធ្វើបាន​ល្អ​លើ​វិញ្ញាសា​សំដែង​។​
 
 
​ការចូលរួម​នេះ ដោយ​ទទួលបាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស (Khmer Beverages) ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC)















Tag:
 តេ​ក្វាន់​ដូ ITF
  ប៊ុលហ្គារី​
© រក្សាសិទ្ធិដោយ thmeythmey.com