អត្ថបទពាណិជ្ជកម្ម
ផ្សារ​ទំនើប The One Mall នឹង​បើកទ្វារ​ស្វាគមន៍​អតិថិជន​នៅ​ចុងឆ្នាំ ២០១៩
22, Aug 2019 , 5:13 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩៖ The One Mall ដែលជា​ផ្សារ​ទំនើប​ដ៏​ធំ​ក្នុង​តំបន់​កោះ​ពេជ្រ ចំ​កណ្តាល​រាជធានី​ភ្នំពេញ នឹង​លេចចេញ​ជា​រូបរាង ហើយនឹង​ផ្តល់ជូន​នូវ​ជម្រើស​យ៉ាង​សម្បូរបែប ក៏ដូចជា​បទពិសោធន៍​ដ៏​អស្ចារ្យ​ជាច្រើន ដល់​អ្នកទិញ​ទំនិញ​ទាំងឡាយ​។​
 
The One Mall ជា​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​ដែលមាន​កម្ពស់​បី​ជាន់ និង​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការសាងសង់ មាន​ទីតាំង​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ​១ ផ្លូវ​រដ្ឋសភា សង្កាត់​ទន្លេបាសាក់​។ The One Mall មាន​ទីតាំង​ដ៏​អំណោយផល ដោយ​ស្ថិតនៅ​ជាទី​ប្រជុំជន ប្រមូលផ្តុំ​ទៅដោយ​សាលារៀន​សណ្ឋាគារ និង​ក្រុមហ៊ុន​អាជីវកម្ម​ជាច្រើន ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន The One Mall Management (Cambodia) Co., Ltd​។ ក្រោយពេល​បញ្ចប់​ការសាងសង់ The One Mall ដែល​នឹង​ក្លាយជា​ផ្សារ​ទំនើប​មួយ ដែលមាន​ភាពលេច​ធ្លោ និង​ទាក់ទាញ​បំផុត នៅ​កណ្តាល​រាជធានី​ភ្នំពេញ នឹង​ផ្តល់ជូន​នូវ​ការលក់ទំនិញ​គ្រប់មុខ​ជាច្រើន​ប្រភេទ រួមទាំង​ផលិតផល​ម៉ាក​ល្បីៗ​ក្នុងស្រុក និង​ក្រៅ​ស្រុក ជាមួយនឹង​ការផ្តល់ជូន​នូវ​របៀបរបប​រស់នៅ ក្នុង​ភាព​ស៊ី​វិ​ល័យ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ព្រមទាំង​បទពិសោធន៍ នៃ​ការកម្សាន្ត​យ៉ាង​សម្បូរបែប​មួយកម្រិត​ទៀត​ដល់​សាធារណជន​ទាំងឡាយ​។​


 
​លោក Chris Wong អគ្គនាយក​ក្រុមហ៊ុន The One Mall Management បាន​មានប្រសាសន៍ថា​៖«​ឆ្លើយតប​ទៅនឹង​កំណើន​តម្រូវការ នៃ​បទពិសោធន៍​ក្នុងការ​រស់នៅ ប្រកបដោយ​ភាព​ស៊ីវិ​ល័យ​របស់​ប្រជាជន​នៅ​កម្ពុជា ផ្សារ​ទំនើប The One បាន​ប្រមូលផ្តុំ​ការលក់ទំនិញ​រាយ ដោយ​ផ្អែកលើ​បទពិសោធន៍ និង​សកម្មភាព​ជាក់ស្តែង​នៅក្នុង​ទីក្រុង ហើយក៏​បានផ្តល់​ជូន​នូវ​ឱកាស​រួមគ្នា​មួយ សម្រាប់​អ្នកលក់​ទំនិញ​រាយ​ទាំងឡាយ ដើម្បី​លក់​ផលិតផល​ម៉ាក​ល្បីៗ​របស់​ពួកគាត់​ផងដែរ​។ តាមរយៈ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ​មួយ ដែលមាន​បទពិសោធន៍​យ៉ាង​ទូលំទូលាយ​នៅក្នុង​វិស័យនេះ យើង​រំពឹងថា នឹង​សម្រេចបាន​ការផ្តល់ជូន​នូវ​ការលក់ទំនិញ​រាយ​គ្រប់​ប្រភេទ ជាមួយនឹង​បទពិសោធន៍​ដ៏​អស្ចារ្យ ដែល​អតិថិជន​តែងតែ​ប្រាថ្នា​ចង់បាន​»​។​


 
​លោក​បាន​បន្តថា​៖ «​ការសម្រេចចិត្ត​ក្នុងការ​វិនិយោគ​ផ្សារ​ទំនើប​ដ៏​ធំ និង​ស៊ី​វិ​ល័យ​នៅ​កណ្តាល​ទីក្រុង​មួយ​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​ទម្លាប់​ក្នុងការ​ចំណាយ លើ​តម្រូវការ​ឥតឈប់ឈរ​របស់​ប្រជាជន​កម្ពុជា ដែលមាន​ការកើនឡើង​ជា​លំដាប់ ស្រប​ពេលដែល​ផលិតផល​ក្នុងស្រុក​សរុប សម្រាប់​មនុស្ស​ម្នាក់ ក៏មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ទៀតសោត ក៏មាន​ស្ថិរភាព​ផងដែរ​។ ទាំងនេះហើយ ដែលជា​កត្តា​បង្កើន​ឱកាស​ថ្មីៗ​ជាច្រើន សម្រាប់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស​។ ការវិនិយោគ​របស់​យើង​នាពេលនេះ បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​ថា យើង​កំពុង​ចូលរួមចំណែក​យ៉ាងសំខាន់ និង​មិនអាច​ខ្វះ​បានជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​កិត្យានុភាព​ជាតិ នៅលើ​ឆាក​អន្តរជាតិ ក៏ដូចជា​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​យ៉ាងច្បាស់ ពី​ភាពជោគជ័យ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម របស់​ប្រទេស​កម្ពុជា​ផងដែរ​»​។​


 
​លោក Wong មាន​សុទិដ្ឋិនិយម​ថា « The One Mall នឹង​ទទួលបាន​ការទាក់ទាញ និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​អតិថិជន ចំពោះ​ផលិតផល​ម៉ាក​ល្បីៗ​ទាំងអស់ ដែលមាន​វត្តមាន​ជា​យូរណាស់​មកហើយ នៅ​កម្ពុជា​។ The One Mall ជា​ផ្សារ​ទំនើប​ដែល​ស័ក្តិសម​បំផុត សម្រាប់​សាធារណជន​ទាំងអស់ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការផ្តល់ជូន​នូវ​ជម្រើស និង​បទពិសោធន៍​ថ្មីៗ ប្លែកៗ សម្រាប់​ការកម្សាន្ត​លំហែកាយ និង​ទិញ​ផលិតផល​ម៉ាក​ល្បីៗ ប្រកបដោយ​គុណភាព​ខ្ពស់​»៕









(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com