ក្រសួង​ប្រកាស​លក់​លេខ​ចុះបញ្ជី​រថយន្ត ដែល​«​លេខ​ពិសេស​»​ខ្លះ​ដល់​តម្លៃ ១​ម៉ឺន​ដុល្លារ​
ជាតិ
សេដ្ឋកិច្ច
ក្រសួង​ប្រកាស​លក់​លេខ​ចុះបញ្ជី​រថយន្ត ដែល​«​លេខ​ពិសេស​»​ខ្លះ​ដល់​តម្លៃ ១​ម៉ឺន​ដុល្លារ​
23, Aug 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចេញប្រកាស​រួម​ស្ដីពី​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល​។ ប្រកាស​នេះ ចុះ​នៅ​ថ្ងៃទី​២៣​ខែកក្កដា និង​ត្រូវបាន​ផ្សព្វផ្សាយ​នៅថ្ងៃនេះ​។ ហើយ​ការលក់​លេខ​ចុះបញ្ជី​នេះ ត្រូវ​បានប្រកាស​អន្តរក្រសួង អះអាងថា ធ្វើឡើង​ដើម្បី​ជា​គុណប្រយោជន៍​ដល់​ថវិកាជាតិ​។


 
​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល រួមមាន​លេខ​ធម្មតា និង​លេខ​ពិសេស​។ ការចុះបញ្ជី​លេខ​រថយន្ត​ខាងលើនេះ បែង​ចែកជា​តំបន់​១ នៅ​ភ្នំពេញ ឯ​តំបន់​២ និង​តំបន់​៣ ទៅតាម​ខេត្ត​ផ្សេងៗ​។ ការទិញ និង​ចុះបញ្ជី​រថយន្ត ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ https://vehicle.mpwt.gov.kh/
 
​បើ​មើល​តាម​តារាង​តម្លៃ​ដែល​ភ្ជាប់​នឹង​ប្រកាស​នេះ លេខ​ពិសេស មាន​ចាប់ពី​តម្លៃ ៤០​លាន​រៀល (​ឬ​១​ម៉ឺន​ដុល្លារ​) ចុះក្រោម​៕

Tag:
 លេខ​ឡាន​
  លេខ​ចុះបញ្ជី​រថយន្ត​
  លេខ​ពិសេស​
© រក្សាសិទ្ធិដោយ thmeythmey.com