កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo៖ « Messi ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយជា​កីឡាករ​ដ៏​អស្ចារ្យ និង​ជោគជ័យ​ដល់​សព្វថ្ងៃ​»
23, Aug 2019 , 8:19 am        
រូបភាព
Cristiano Ronaldo តារា​ឆ្នើម​ក្រុម Juventus សារភាពថា​រូបគេ​មិនដែល​បានទទួល​ទាន​អាហារ​ជាមួយ Lionel Messi ខ្សែប្រយុទ្ធ Barcelona ឡើយ​។ យ៉ាងណា Ronaldo ថា​មិនមាន​បញ្ហា​អ្វី​កើតឡើង​ជាមួយ​គូប្រជែង​របស់ខ្លួន​នេះដែរ ផ្ទុយទៅវិញ វត្តមាន Messi បាន​ជំរុញ​ទឹកចិត្ត​ខ្លួន​ឲ្យ​ជោគជ័យ​ដល់​សព្វថ្ងៃ​។​


 
​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ អះអាងថា​ទាំង​រូបគេ​និង Messi ពិតជា​ទទួលបាន​ផលប្រយោជន៍​រៀងៗ​ខ្លួន​ជាច្រើន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មកនេះ​។ សូម្បីតែ​ពាន Ballons d'Or ក៏​អ្នក​ទាំងពីរ​ឈ្នះ​៥​ដង​ដូចគ្នា​ផងដែរ មុន​បញ្ចា​ប់​ដោយ​ខ្សែបម្រើ​សញ្ជាតិ​ក្រូ​អាស៊ី Luka Modric ដែល​ទទួលបាន​នៅ​ឆ្នាំ​២០១៨​។​


 
Ronaldo និង Messi ជា​ខ្សែប្រយុទ្ធ​ជួរមុខ​ក្នុង​លី​គ​កំពូល La Liga ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​ដោយ Ronaldo ជា​សមាជិក​ក្រុម Real Madrid នៅ​ចន្លោះ​ឆ្នាំ ២០០៩ ដល់ ២០១៨ មុនពេល​គ​ផ្លាស់​ទៅលេង​នៅ Juventus រដូវ​កាល​មុន​។ សម្រាប់​តារា​ឆ្នើម​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រហូត​ពេលនេះ​រូបគេ​នៅ​រួមរស់​ជាមួយ Barca នៅឡើយ​។​
 
​ចន្លោះ​ពេលនោះ យើង​បានដឹងថា​ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ​ឈ្នះ​ពាន​លី​គ​កំពូល​អេ​ស្ប៉ា​ញ ៦​លើក ខណៈ​ក្រុម​ស្តេច​ស​ឈ្នះ​២​លើក​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្នុង​ក្របខណ្ឌ​អឺរ៉ុប Champions League វិញ Ronaldo បាន​ជួយ Real ឈ្នះ​រហូត​៤​លើក ហើយ Messi ជួយ Barca ឈ្នះ​២​លើក​។​


 
​នេះ​មិន​ត្រឹម​ជាការ​ប្រជែង​គ្នា​រវាង​ក្រុម​នោះ​តែ តែ​ជាការ​ប្រឈម​មុន​ដ៏​ក្តៅគគុក​រវាង​កីឡាករ​ទាំងពីរ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ Ronaldo បែ​ជា​គិតថា រូបគេ​ទាំង​ពីរបាន​ជួយ​គ្នា​ទៅវិញទៅមក​ទៅវិញ​ទេ​។​
 
«​ខ្ញុំ​ពិតជា​កោតសរសើរ​ចំពោះ Messi នូវ​អ្វីដែល​គាត់​មាន​រហូតមក​ដល់ពេលនេះ​។ Messi ក៏​ធ្លាប់​និយាយ​ដែលថា គាត់​មាន​បញ្ហា​នៅពេលដែល​ខ្ញុំ​ចាក​ចេញពី La Liga ព្រោះ​គាត់​បាន​បាត់​គូប្រជែង​ដែល​គាត់​ពេញចិត្ត​បំផុត​»​។ អតីត​សមាជិក Man Utd វ័យ​៣៤​ឆ្នាំ បាន​ប្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​ព័រទុយហ្កាល់​ដូច្នេះ​។​
 
​ការប្រៀបធៀប​ពី​សំណាក់​អ្នកគាំទ្រ​កីឡាបាល់ទាត់​នៅ​ជុំវិញ​ពិភពលោក​មកលើ​រូបគេ​ទាំងពីរ ពិតជា​បានធ្វើ​ឲ្យ Ronaldo ជោគជ័យ​រហូត​សព្វថ្ងៃនេះ​។ «Messi ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយជា​កីឡាករ​ល្អ​ជាងគេ​ម្នាក់​។ ខ្ញុំ​មិន​ធ្លាប់​បរិភោគ​អាហារ​ពេល​ល្ងាច​ជាមួយ​គាត់​ទេ ប៉ុន្តែ​នាពេលខាងមុខ​រឿង​អ្វី​មិនអាច​នោះ សម្រាប់​ខ្ញុំ​គ្នា​បញ្ហា​ទេ​»៕

Tag:
 Cristiano Ronaldo
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com