ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្ងួត​ប្រេះ​បបូរមាត់​មែន​ទេ​? រូបមន្ត​ធម្មជាតិ​ទាំងនេះ​ជួយ​បាន​!
23, Aug 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បបូរមាត់​ស្ងួត​ប្រេះ​មិន​ត្រឹមតែ​ជា​បញ្ហា​គួរ​ឲ្យ​រំខាន​ធម្មតា​មួយ​ប៉ុណ្ណោះ​ទេ ក៏​ព្រោះ​ពេលខ្លះ​វា​ផ្ដល់នូវ​ការឈឺចាប់​ខ្លាំង និង​មាន​ហូរឈាម​ទៀតផង​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! បញ្ហា​បបូរមាត់​ស្ងួត​អាច​ដោះស្រាយបាន​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​។


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​បំបាត់​បញ្ហា​ស្ងួត​ប្រេះ​បបូរមាត់ ៖
 
១. ត្រសក់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ត្រសក់​ស្រស់​លើ​បបូរមាត់​ពី ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ​ជាការ​ស្រេច​។​
 
២. កុំ​លិឍ​បបូរមាត់​
 
​ការ​លិឍ​បបូរមាត់​មិន​ជួយ​រក្សា​សំណើម​នៃ​បបូរមាត់​ដូចដែល​ភាគច្រើន​នៃ​ពួកយើង​ធ្លាប់​បានគិត​ឡើយ​។ ផ្ទុយទៅវិញ​ការធ្វើ​បែបនេះ គឺមាន​ជះ​ផល​អាក្រក់​ប៉ុណ្ណោះ ក៏​ព្រោះ​ទឹកមាត់​អាច​កម្ចាត់​ជាតិ​ប្រេង​ធម្មជាតិ​លើ​បបូរមាត់​បាន​យ៉ាង​ងាយ​។ លើសពីនេះទៅទៀត​ទឹកមាត់​មាន​ផ្ទុក​ជាតិ​អាស៊ីត​ដែល​អាច​បង្ក​ការ​រលាក​កម្រិត​ស្រាល​លើ​បបូរមាត់​បាន​។​
 
៣. ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​
 
​ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​មិនបាន​គ្រប់គ្រាន់​ប្រហែលជា ២ លីត្រ ក្នុង​មួយថ្ងៃ​ទេនោះ​មិនចាំបាច់​ភ្ញាក់ផ្អើល ឬ​ឆ្ងល់​ឡើយ​ថា​ហេតុអ្វី​បានជា​បបូរមាត់​របស់​អ្នក​ចេះតែ​ស្ងួត​ប្រេះ​សឹង​គ្រប់ពេល​។ ជាតិ​ទឹក​គ្រប់គ្រាន់​ជួយ​រក្សា​សំណើម​ក្នុង​សរីរាង្គកាយ​ទាំងមូល រួមទាំង​បបូរមាត់​។ ទោះជា​យ៉ាងណា​កុំ​ភ្លេច​កម្រិត​ការទទួល​ទាន​គ្រឿង​ស្រវឹង​និង​កាហ្វេ​របស់​អ្នកផង ខណៈដែល​ភេសជ្ជៈ​ទាំងពីរ​នេះ​អាចធ្វើឱ្យ​រាងកាយ​ឆាប់​ខ្សោះ​ជាតិ​ទឹក​។​
 
៤. ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​លើ​បបូរមាត់​ឱ្យបាន​ពី ៣ ទៅ ៤ ដង​ក្នុង​មួយថ្ងៃ​ជាការ​ស្រេច​។​
 
៥. គ្រី​ម​ទឹកដោះគោ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​បន្តក់​គ្រី​ម​ទឹកដោះគោ​ប៉ុន្មាន​ដំណក់​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី បន្ទាប់មក​សឹម​ប្រើប្រាស់​ដុំ​សំឡី​ជ្រលក់​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ រួច​ជូត​ពេញ​លើ​បបូរមាត់​។​
 
៦. លាបប្រេង​អាល់​ម៉ុ​ន​
 
​វី​ធី​ព្យាបាល​ដ៏​ងាយ​បំផុត​មួយទៀត​នៃ​បញ្ហា​ស្ងួត​ប្រេះ​បបូរមាត់ គឺ​ការ​លាបប្រេង​អាល់​ម៉ុ​ន​លើ​បបូរមាត់​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com