ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ហាម​ដាច់ខាត​កម្លាំងប្រដាប់អាវុធដែល​មាន​ងារ​ជា «​ឧកញ៉ា​»
23, Aug 2019 , 10:04 am        
រូបភាព
សម្តេច ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលបក្សនៅ​មជ្ឈមណ្ឌលកោះ​ពេជ្រ ​ថ្ងៃទី​២២ ខែ សីហា ឆ្នាំ​២០១៩។ រូបថត SPM
សម្តេច ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលបក្សនៅ​មជ្ឈមណ្ឌលកោះ​ពេជ្រ ​ថ្ងៃទី​២២ ខែ សីហា ឆ្នាំ​២០១៩។ រូបថត SPM
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាង​ដាច់​ណាត់ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលបក្សនៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ នៅ​ថ្ងៃទី​២២ ខែ សីហា ឆ្នាំ​២០១៩ ថា ​​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​មានដូចជា ទាហាន​, នគរបាល និង​កងរាជអាវុធហត្ថ មិនត្រូវ​មាន​ងារ​ជា «​ឧកញ៉ា​» តទៅទៀត​ឡើយ។



ការ​លើក​ឡើង​យ៉ាង​ដាច់ណាត់​របស់សម្តេច ហ៊ុន សែន ដោយសារតែ​​កន្លងមក​មាន ករណី​​មួយចំនួន​ដែលអ្នកទាំងនោះ បាន​យក​តួនាទី​ទាំងនេះ​ទៅ​ប្រកបការងារ​ផ្សេងៗ​ខុសច្បាប់​។​

​ទន្ទឹមនឹង​នេះដែរ សម្តេចបាន​សង្កត់ធ្ងន់​ទៅលើ​ការអនុវត្ត «អភិក្រម​ទី​៥» (វះកាត់) ដែល​បាន​ដាក់ចេញ​នៅក្នុង​អាណត្តិ​ទី​៦​នេះ​ដែល​កំពុង​ធ្វើជា​បន្តបន្ទាប់​។ សម្តេច​បាន​ណែនាំ​បន្ថែម​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អំពី​ករណី​ពាក់ព័ន្ធ​ទៅនឹង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ គឺ​ត្រូវអនុវត្ត​ការ​បង្កក​និង​រឹបអូស​ទ្រព្យសម្បត្តិ​ពី​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ទាំងនោះ​តែម្តង​៕​


© រក្សាសិទ្ធិដោយ thmeythmey.com