អត្ថបទពាណិជ្ជកម្ម
មក​ធ្វើការ​សំណង់​ដើម្បី​សន្សំ​លុយ​ឲ្យ​ប្រពន្ធ ឥឡូវ​ត្រូវ​រង្វាន់​ម៉ូតូ​ពី​គោ​ជល់​ស្មើ​រើស​បាន​មាស​២​តម្លឹង
23, Aug 2019 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​កម្មករសំណង់​ម្នាក់ បាន​ស្កាត់​ពី​ខេត្តស្វាយរៀង មក​ធ្វើការ​សំណង់​នៅ​ភ្នំពេញ ដើម្បី​សន្សំ​លុយ​ឲ្យ​ប្រពន្ធ​ពេល​ត្រឡប់ទៅផ្ទះ​វិញ នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ ប៉ុន្តែ​ជា​សំណាង​ណាស់ ដោយសារ​បុរស​រូបនេះ បាន​ត្រូវ​រង្វាន់​ម៉ូតូ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់​។ សំណាង​នេះ ស្មើ​រើស​បាន​មាស​២​តម្លឹង​។
 
​អ្នកឈ្នះ​រង្វាន់​មាន​ឈ្នោះ សុខ សារិន អាយុ ៣៤​ឆ្នាំ មក​រស់នៅ និង​ធ្វើការ​សំណង់​នៅ​បុរី​មួយកន្លែង ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ លោក ថា​ដោយសារ​ជីវភាព​ខ្វះខាត លោក​បានធ្វើ​ចំណាកស្រុក មក​រស់នៅ​ធ្វើ​សំណង់​តែម្នាក់ឯង នៅ​រាជធានី​ភ្នំពេញ​។ លោក​ថា លោក​ទើបតែ​មក​ធ្វើការ​នៅ​ភ្នំពេញ បាន​ប្រហែល​៤​ខែ​ប៉ុណ្ណោះ ដើម្បី​បាន​ប្រាក់​ខ្លះ​សម្រាប់​គ្រួសារ​នៅ​ស្រុកកំណើត​។ លោក​ថា លោក និង​ក្រុមការងារ​ចូលចិត្ត​ពិសា​គោ​ជល់ ព្រោះ​លោក​ធ្វើ​ការប្រើ​កម្លាំង និង​ហាល​ក្ដៅ​ច្រើន​។​


 
​នៅមុន​ពេល​ត្រូវ​រង្វាន់ លោក​បាន​ទៅ​ទិញ​គោ​ជល់​ពិសា​មុន​ពេលបាយ​ថ្ងៃត្រង់ នៅ​ហាង​លក់​ចាប់ហួយ​មួយ​នៅក្បែរ​ការដ្ឋាន​។ លោក​បាន​ទិញ​គោជ​ល់ពីរ​កំប៉ុង ហើយ​ចែក​ឲ្យ​ក្រុមការងារ​លោក​មួយ​កំប៉ុង សំណាង​លោក​ដែរ ដែល​មិន​ឲ្យ​កំប៉ុង​ត្រូវ​រង្វាន់​ទៅ​ឲ្យ​ក្រុមការងារ កុំ​អី​សំណាង​ត្រូវបាន​ទៅ​គេ​ជាមិនខាន​។ ក្រោយ​ត្រូវ​រង្វាន់​លោក និង​ក្រុមការងារ ពិតជា​សប្បាយ​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន ព្រោះ​ពីមុន​លោក​មិនដែល​មានសំណាង អ្វី​ពីមុនមក​ទេ ហើយ​បាន​ទូរ​សព្ទ​មក​ក្រុមហ៊ុន ដើម្បី​សួរ​បញ្ជាក់​។ ភ្លាមៗ​ក្រុមហ៊ុន​បាន​ឲ្យ​ក្រុមការងារ បាន​ចុះ​មកដល់​កន្លែងធ្វើការ​របស់គាត់​តែម្ដង​។ ក្រោយ​ពិនិត្យ​ក្រវិល​រួចរាល់ ឃើញថា​ក្រវិល​នេះ​ពិតជា​ត្រឹមត្រូវ​ពិតមែន និង​ឲ្យ​រូបលោក​រង់ចាំ​ថ្ងៃ​បើក​រង្វាន់​ក្នុងពេល​ឆាប់​ខាងមុខនេះ​។   
 
​អ៊ីចឹង​បាន​គេ​ថា សំណាង​ពិតជា​មាន​មែន សម្រាប់​អ្នក​ដែល​មិនទាន់​មានសំណាង កុំ​ទាន់​អស់សង្ឃឹម ព្រោះថា​គោ​ជល់​នៅមាន​រង្វាន់​ជាច្រើន​គ្រឿង​ទៀត​រង់ចាំ​លោកអ្នក​ដូចជា ឡាន​ម៉ា​ស្ដា អេ​ឃ្លី​ប​ឆ្នាំ​២០១៩ លុយ​សុទ្ធ ៥០០០ ដុល្លារ ៥០០ ដុល្លារ ១០០ ដុល្លារ និង​រង្វាន់​មួយ​កំប៉ុង ជាច្រើន​រង្វាន់​ទៀត​ដែល​នៅ​រង់ចាំ​លោកអ្នក​។ 
 
#​គោ​ជល់​ពិសា​រាល់ថ្ងៃ​ឈ្នះ​រង្វាន់​រាល់ថ្ងៃ #​គោ​ជល់​រង្វាន់​ធំជាងគេ​ចែក​ពិត #​គោ​ជល់​តើ​អ្នកតស៊ូ​ដើម្បី​អ្នកណា​?










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com