អត្ថបទពាណិជ្ជកម្ម
៣កត្តានេះហើយ ដែលជំរុញឲ្យស្រី្តថតរូបស៊ែលហ្វីច្រើនជាងបុរស
× នៅពេលដែលបច្ចេកវិទ្យារីកចម្រើនឥតឈប់ឈរ វាបានបង្ហាញនូវរបកគំហើញថ្មីៗ ដែលធ្វើឲ្យការរស់នៅរបស់មនុស្សកាន់តែជឿនលឿន ហើយកាត់បន្ថយបន្តិចម្តងៗនិន្នាការចាស់គំរិល។ សម័យនេះទៅហើយ គ្មានអ្នកណាដែលមិនស្គាល់ពាក្យថា«ថតរូបស៊ែលហ្វី»នោះទេ ពោលគឺទាំងបុរស និងស្ត្រី ជាពិសេសគឺមនុស្សស្រីតែម្តង គឺពួកគាត់ចូលចិត្តថតរូបបែបស៊ែលហ្វី ជាងមនុស្សប្រុស។ តើនេះមកពីមូលហេតុអ្វីទៅ?
មូលហេតុទី១ គឺចង់បង្ហាញនូវសម្រស់ពិតរបស់ពួកគេ៖ វាជារឿងធម្មតាទេ នៅពេលដែលយើងមានសម្រស់ផ្ទៃមុខស្អាត ម៉ត់រលោង ច្រមុះស្រួច ចង្កាព្រែក ថ្ពាល់ខួច ភ្នែកធំៗ គឺយើងពិតជាសប្បាយចិត្ត ក្នុងការបញ្ចេញឲ្យមនុស្សគ្រប់គ្នាបានឃើញ ឬ (Self-Promotion) ជាមិនខាន។ ជាពិសេស នៅពេលលេងបណ្តាញសង្គម Instagram រូបភាពស៊ែលហ្វីរបស់លោកអ្នកនាង ត្រូវបាន App មួយនេះ ច្នៃចេញមកបានច្រើនទម្រង់ និងធ្វើឲ្យមនុស្សចូលចិត្តច្រើន លើសពីរូបភាពធម្មតាចំនួន ៣៨% ឯណោះ។
មូលហេតុទី២ គឺការថតរូបស៊ែលហ្វីជួយកាត់បន្ថយជម្លោះរវាងមនុស្សស្រី និងកញ្ចក់ឆ្លុះរបស់ពួកគេ៖ ស្តាប់មើលទៅរាងធ្ងន់បន្តិច ប៉ុន្តែវាជាការពិត។ ចំពោះមនុស្សស្រី ដែលមិនសូវមានរូបរាងស្អាត ពួកគេមិនសូវចូលចិត្តឆ្លុះកញ្ចក់រយៈពេលយូរនោះទេ ប៉ុន្តែពួកគេ បែរជាចូលចិត្តបើកកាម៉េរ៉ាមុខរបស់ទូរស័ព្ទដៃ OPPO F11 Pro របស់ពួកគេ ជំនួសកញ្ចក់ឆ្លុះទៅវិញ។ ពួកគេ ក៏អាចថតរូបស៊ែលហ្វីតាមទូរស័ព្ទដៃរបស់ពួកគេ រយៈពេលយូរប៉ុណ្ណាក៏មិនថ្វីដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ ស្ត្រីភាគច្រើន តែងតែបើកកាមេរ៉ាមុខទូរស័ព្ទដៃ ចុចថតហើយ ថតទៀត ថតទាល់តែពួកគេអាចទទួលបានរូបថតដែលល្អឥតខ្ចោះមួយ ដែលពួកគេពេញចិត្ត ទើបពួកគេឈប់ថត និងបង្ហោះក្នុងបណ្តាញសង្គមបាន។ នេះហើយ ជាមូលហេតុដែលក្រុមហ៊ុនទូរស័ព្ទដៃភាគច្រើន បានផ្តោតសំខាន់លើការច្នៃប្រឌិតកាមេរ៉ាស៊ែលហ្វីនេះ ជាចំណុចចសំខាន់មួយ ក្នុងការប្រកួតប្រជែងគ្នា។
មូលហេតុទី៣ គឺការរូបថតស៊ែលហ្វី អាចធ្វើឲ្យពួកគេមានពេលវេលាគ្រប់គ្រាន់ ក្នុងការគ្រប់គ្រង និងរៀបចំខ្លួនបានយ៉ាងល្អ។ កាមេរ៉ាស៊ែលហ្វី មកដល់យុគសម័យនេះ កាន់តែទំនើបជាងមុន។ ជាក់ស្តែង OPPO F11 Pro អាចកំណត់ចំនួននាទី មុនពេលថតរូបស៊ែលហ្វី ឬអាចធ្វើសញ្ញាម្រាមដៃ៥ ដើម្បីចុចថតរូបស៊ែលហ្វីលក្ខណៈជាក្រុម ឬថតខ្លួនឯងបានពីចម្ងាយ ដោយមិនចាំបាច់ពិបាកឈរកាន់ដោយផ្ទាល់នោះទេ។ វាក៏ជាឱកាសមួយ ដើម្បីឲ្យលោកអ្នកបានរៀបចំខ្លួនឯង និងស្របគ្នា ឲ្យបានសមរម្យមុនពេលថតរូប និងមិនចាំបាច់រំខានដល់អ្នកដទៃមកថតឲ្យយើងឡើយ។ ពិតជាទំនើបរបស់គេមែន។
ដោយផ្អែកលើមូលហេតុដ៏សាមញ្ញទាំងបីនេះហើយ ទើបមនុស្សភាគច្រើន និយមប្រើប្រាស់ទូរស័ព្ទដៃ OPPO សឹងតែគ្រប់ម៉ូឌែលចេញថ្មីម្តងៗ។ ជាពិសេស OPPO F11 Pro 128GB ទាំងបីពណ៌ ពិតជាទំនើ បជាមួយនឹងកាមេរ៉ាមុខ បង្កប់ខ្លួនចំកណ្តាល ទំហំ16MP (វាអាចផុសចេញចូលរាប់សិបលានដង ក្នុងរយៈពេលជាង៥ឆ្នាំឯណោះ) និងកាមេរ៉ាក្រោយភ្លោះទំហំ 48MP និងមានទំហំថ្ម 4000mAh ថតម៉ាសប្បាយតែម្តងណាគ្នាយើង៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com