ជិត៦ម៉ោងហើយ អគ្គិភ័យនៅតែបន្តឆាបឆេះខ្លាំង នៅម្តុំពេទ្យរុស្សី
ជាតិ
សង្គមជាតិ
ជិត៦ម៉ោងហើយ អគ្គិភ័យនៅតែបន្តឆាបឆេះខ្លាំង នៅម្តុំពេទ្យរុស្សី
23, Aug 2019 , 5:59 pm        
រូបភាព
ភ្នំពេញ៖ ត្រឹមម៉ោងជិត៦ល្ងាចនេះ អគ្គិភ័យនៅអគារនិងឃ្លាំងពូកមួយកន្លែង ក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (ម្តុំពេទ្យរុស្ស៊ី) នៅតែបន្តឆាបឆេះនិងរាលដាលខ្លាំង។ អគ្គិភ័យដ៏សន្ធោសន្ថៅនេះ បានកើតឡើងតាំងម៉ោងមួយកន្លះមក នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩។



សមត្ថកិច្ចនៅតែបន្តធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ខណៈភ្លើងបន្តឆាបឆេះ និងមានផ្សែងខ្មួរខ្មាញ់។ ចំពោះមូលហេតុបង្កឲ្យមានអគ្គិភ័យនេះ មិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ចនោះទេ៕

Tag:
 អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com