អត្ថបទពាណិជ្ជកម្ម
Longines ម៉ាក​នាឡិកា​លំដាប់​ពិភពលោក​បើកសម្ពោធ​ផ្លូវការ​ជាថ្មី​នៅ​រាជធានី​ភ្នំពេញ​
24, Aug 2019 , 3:21 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ដើម្បី​ជា​ភាពងាយស្រួល​ដល់​អតិថិ​ជន នឹង​ជាការ​ពង្រឹង​វត្តមាន​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ប្រ៊េ​ន​ដ៍​នាឡិកាដៃ Longines របស់​ប្រទេស​ស្វី​ស បានរៀបចំ​កម្មវិធី​បើកសម្ពោធ​ហាង​លក់​នាឡិកា​ដ៏​ទំនើប​ជា​ផ្លូវការ​ជាថ្មី​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​សុក្រ ទី​២៣ ខែសីហា ឆ្នាំ​២០១៩  ដែល​ស្ថិត​នៅផ្ទះ​លេខ​១៧១  ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ហាង​ថ្មី​នេះ​មានការ​រចនា​តាម​បែបបទ​ស្តង់ដា​អន្តរជាតិ ហើយក៏​មានការ​តាំង​បង្ហាញ​នូវ​ជម្រើស​ជាច្រើន ព្រមទាំង​ម៉ូដ​ចុងក្រោយ​បំផុត​ជូន​ដល់​អតិថិជន​របស់ Longines ផងដែរ​។​

 
 
​មាន​ភ្ញៀវកិត្តិយស​ជាច្រើន​បាន​ចូលរួម​នៅក្នុង​ព្រឹត្តិការណ៍​មួយ​នេះ រួមទាំង​ដៃគូ​អាជីវកម្ម ព្រមទាំង​តារា​ដ៏​ល្បីល្បាញ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​អ្នកនាង ឱក សុគន្ធ​កញ្ញា និង​ស្វាមី បាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស ដោយ​អ្នក​ទាំងពីរ​ជា​អតិថិជន​របស់ Longines ផងដែរ ។ បន្ទាប់ពី​ពិធី​កាត់​ខ្សែបូរ​បើកសម្ពោធ​ហាង​លក់​នាឡិកា​ដ៏​ទំនើប​ជា​ផ្លូវការ​នេះ ភ្ញៀវ​ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី​ទាំងអស់ ក៏ត្រូវ​បាន​អញ្ជើញ​ឱ្យចូល​ទស្សនា​ហាង​នាឡិកា Longines ដ៏​ស្រស់​ឆើតឆាយ និង​ម៉ូដ​ថ្មី​របស់​នាឡិកា​ម៉ាក Longines ថែម​ទៀតផង​។​

  
 
​ក្នុងឱកាស​បើកសម្ពោធ​នេះ​ផងដែរ ម៉ាក​នាឡិកា​លំដាប់​ពិភពលោក​មួយ​នេះ​ក៏បាន​បង្ហាញ​ពី​នាឡិកា​ម៉ូដ​ថ្មី​របស់ខ្លួន ដែលជា​ការសម្រិតសម្រាំង​របស់ HydroConquest ជាមួយ​ការរួមបញ្ចូល​គ្នា​នូវ​ឯកទេស​ល្អឥតខ្ចោះ​នៃ​នាឡិកា និង​តាមបែប​ប្រពៃណី​យ៉ាង​ប្រណីត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លក្ខណៈពិសេស​ទាំងពីរ​នេះ​បញ្ជាក់​ពី​ម៉ាក​នាឡិកា​ដែលមាន​រូបតំណាង​ដោយ នាឡិកា​ខ្សាច់​មាន​ស្លាប ដែល​ការ​រចនា​ដ៏​វិសេស​នេះ​បានធ្វើឱ្យ​មុខកាត់​បញ្ឆិត​នៃ​នាឡិកា​មួយ​នេះ​ស្រស់ស្អាត​ឡើង ដោយមាន​ការរួមបញ្ចូល​នូវ​ពណ៌​សេ​រ៉ា​មិច និង​ការបន្ថែម​នូវ​ពន្លឺ​ទាក់ទាញ   ដ៏        អស្ចារ្យ និង​ទាន់សម័យ​។ កាន់តែ​អស្ចារ្យ​នៃ​ការ​រចនា​នាឡិកា​ម៉ូ​ដែល​ថ្មី​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ធុន​នឹង​ទឹក​ដែល​ត្រូវបាន​ទទួលស្គាល់ថា​សាក​សម​បំផុត​ជាមួយ​កីឡា​ក្នុង​ទឹក​។​

  
 
​នាឡិកាដៃ​ម៉ាក Longines មាន​ប្រភព​មកពី​ទីក្រុង Saint-Imier នៃ​ប្រទេស​ស្វី​ស តាំងពី​ឆ្នាំ​១៨៣២ មកម្ល៉េះ ។​ក្រុមហ៊ុន​ផលិត​នាឡិកាដៃ​ម៉ាក Longines រក្សាបាន​នូវ​ភាពខ្លាំង​របស់ខ្លួន បែប​ប្រពៃណី រូបរាង​ស្អាត​ឆើតឆាយ និង​ការ​គុណភាព​ដ៏​ល្អ ជាមួយនឹង​បទពិសោធ​ជាច្រើន​ជំនាន់​ក្នុងនាម​ជា​ជើងឯក​លំដាប់​ពិភពលោក​ខាង​រក្សា​ពេលវេលា​ដ៏​សុក្រឹត និង​ជា​ដៃគូ​របស់​សហព័ន្ធ​កីឡា​អន្តរជាតិ Longines​។ ទន្ទឹមនឹង​ន​ការបង្កើត​នូវ​ទំនាក់ទំនង​ដ៏​រឹងមាំ និង​យូរអង្វែង​នៅក្នុង​ពិភព​នៃ​កីឡា​អស់​រយៈពេល​ជាច្រើន​ឆ្នាំនេះ Longines ត្រូវបាន​ពិភពលោក​ទទួលស្គាល់ថា ជា​ម៉ាក​នាឡិកាដៃ​ប្រកបដោយ​ភាពស្រស់​ឆើតឆាយ ។ Longines គឺជា​ប្រ៊េ​ន​ដ៍​មួយ​របស់​ក្រុមហ៊ុន Swatch Group Ltd.,  ដែលជា​ក្រុមហ៊ុន​ផលិត​នាឡិកាដៃ​ឈានមុខ​គេ​នៅលើ​ពិភពលោក​។ ហាង​នាឡិកាដៃ​ម៉ាក Longines ដែលមាន​រូប​សញ្ញា​នាឡិកា​ខ្សាច់​មាន​ស្លាប ដែលមាន​ទីតាំង​នៅក្នុង​ប្រទេស​ជាង​១៥០​ប្រទេស​ទូទាំង​ពិភពលោក​។​
 
 


 
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ៖ +855 12 955 024 

© រក្សាសិទ្ធិដោយ thmeythmey.com