អត្ថបទពាណិជ្ជកម្ម
អីយ៉ា​ស់ Nokia 4.2 ពណ៌​ផ្កាឈូក​ខ្យូ​ត​មែន​ទេ​ន​! ពិសេស​សម្រាប់​នារី​ប្រើប្រាស់ ដែលមាន​លក់​នៅ​កម្ពុជា​ហើយ​
24, Aug 2019 , 3:46 pm        
រូបភាព
ដោយ: ថ្មីៗ
Nokia 4.2 ដែលជា​ទូរ​សព្ទ​នាំ​ចូលមក​កម្ពុជា​កាលពី​ប៉ុន្មាន​ខែ​មុននេះ ឥឡូវ​មាន​លក់​ពណ៌​ផ្កាឈូក​ជា​ផ្លូវការ​ហើយ​ចាប់​ពីថ្ងៃ​ច័ន្ទ​ទី ២៦ ខែសីហា ខាងមុខនេះ​តទៅ​។ វត្តមាន​របស់ Nokia 4.2 នៅលើ​ទីផ្សារ​កម្ពុជា​កាល​ប៉ុន្មាន​ខែ​មុននេះ​ឃើញថា​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា​។ ការមកដល់ Nokia 4.2 ពណ៌​ផ្កាឈូក​នេះ​ក៏​ភ្ជាប់​ជាមួយ​ការបញ្ចុះ​តម្លៃ​មក​ត្រឹមតែ ១៥៥ ដុល្លារ​ប៉ុណ្ណោះ និង​ថែម​ជាមួយ​ការដូ​អាវ​ភ្លៀង​មួយឈុត​យ៉ាង​ស្រស់ស្អាត​។​នេះ​គឺជា​ដំណឹង​ដ៏​ល្អ​សម្រាប់​ហ្វេ​ន​របស់ Nokia ទាំងអស់ ពិសេស​សម្រាប់​មិត្តៗ​នារី​។​
 
​គួររំលឹកថា HMD GLOBAL បាន​ផលិត​ស្មា​ត​ហ្វូ​ន​នេះ​ឡើង ដោយ​យកចិត្តទុកដាក់​ខ្លាំង​មែនទែន ដោយ Nokia 4.2 នេះ​បាន​រចនា​ឡើងជា​មួយរូប​រាងស្ដើង​យ៉ាង​ស្រស់ស្អាត ដែលមាន​ទម្ងន់ ១៦១ ក្រាម​។ HMD GLOBAL បាន​រចនា​ផ្នែក​ខាងក្រោយ​របស់​ទូរ​សព្ទ Nokia 4.2 ដោយមាន​កាមេរ៉ា ២​គ្រាប់ នៅ​ខាងក្រោយ​ជាមួយនឹង Flash មួយ​គ្រាប់ អម​ជាមួយ logo របស់ Nokia នៅ​ចំ​កណ្ដាល​ទូរ​សព្ទ​ផ្នែក​ខាង​ក្រាយ​យ៉ាង​ស្រស់ស្អាត​។ ផ្នែក​ខាងស្ដាំ ភ្ជាប់​មកជា​មួយ​ប៊ូ​តុង​សំឡេង និង​ប៊ូ​តុង​ចាក់សោរ​។ លើសពីនេះ Nokia 4.2 បាន​បំពាក់​ប៊ូ​តុង​ជំនួយការ Google Assistant នៅ​ផ្នែក​ខាងឆ្វេង​របស់​វា​សម្រាប់​ជំនួយ​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​វា​។ ផ្នែក​ខាងមុខ​របស់​ទូរ​សព្ទ​ដែលមាន​តម្លៃ​ក្រោម ២០០ ដុល្លារ​នេះ បាន​បំពាក់​មក​ជាមួយនឹង​អេក្រង់ IPS LCD ដែលមាន​ទំហំ 5.71 អ៊ីង កម្រិត​បង្ហាញ​រូបភាព 720 x 1520 pixels ជាមួយ​ដង់ស៊ីតេ 295 ppi​។​
  
 
​ទូរ​សព្ទ​ដែលមាន​អេក្រង់​បែប​ដំណក់ទឹក​មួយ​នេះ ប្រតិ​ប​តិ្ត​ការ​ដោយ​ប្រព័ន្ធ Android 9.0 (Pie) ជាមួយ​បន្ទះ​ឈី​ប Qualcomm SDM439 Snapdragon, CPU Octa-core និង GPU Adreno 505​។ ទូរ​សព្ទ​នេះ មាន RAM 3GB និង​អង្គ​ផ្ទុក​ទិន្ន័យ 32GB និង​បំពាក់​នូវ​ថាមពល​ថ្ម 3000mAH​។​
 
Nokia 4.2 បាន​បំពាក់​ជាមួយ​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាងក្រោយ ដោយ​មួយ​គ្រាប់​មាន​ទំហំ 13 MP និង​កម្រិត f/2.2 និង​មួយ​គ្រាប់​ទៀត 2 MP និង​កម្រិត f/1/3 អាច​ថត​វីដេអូ 1080p@30fps​។ កាមេរ៉ា​ផ្នែក​ខាងមុខ​ទំហំ 8 MP កម្រិត f/2.0​។​
 
 
​គួ​បញ្ជាក់​ផងដែរ​ថា គ្រប់​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​របស់​ទាំងអស់​គឺ ក្រុមហ៊ុន Nokia តែងតែ​យកចិត្ត​ទុ​ដាក់​ខ្លាំង នៅក្នុង​ការថែរក្សា​សុវត្ថិភាព និង​អាច​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ធ្វើ​បច្ចុប្បន្នភាព​បានជា​រៀងរាល់ខែ​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត និង​ការ​កុម្មង់​ទុក អាច​ទំនាក់ទំនង​ផ្នែក​សេវា​បម្រើ​អតិថិជន ក្រុមហ៊ុន​ខេ​ធី​អេ​ច (KTH) តាមរយៈ​ទូរ​សព្ទ​លេខ​៖ 012879 707
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

 

© រក្សាសិទ្ធិដោយ thmeythmey.com