សង្គមអន្តរជាតិ​
អន្តរជាតិ
ម៉ូណាកូ​មាន​ដង់ស៊ីតេ​ប្រជាជនជិត​១,៧ ម៉ឺន​នាក់​ក្នុង​មួយ​គីឡូម៉ែត្រ​ការ៉េ​
24, Aug 2019 , 3:59 pm        
រូបភាព
រូបភាព៖ Planetf
រូបភាព៖ Planetf
 ថ្វីបើ​ចិន​មាន​ចំនួន​ប្រជាជន​ច្រើនជាងគេ​រហូតដល់ ១,៣៨​ពាន់​លាន​នាក់ (​ទិន្នន័យ​របស់​ធានា​គារ​ពិភពលោក​ឆ្នាំ​២០១៧) តែ​ប្រទេស​នេះ​មិនមែនជា​ប្រទេស​ដែលមាន​ដង់ស៊ីតេ​ប្រជាជន​ច្រើនជាងគេ​នោះទេ​។ ចុះ​ប្រទេស​ណា​ដែលមាន​ដង់ស៊ីតេ​មនុស្ស​ច្រើន​ជា​គេ​?

 
​ដង់ស៊ីតេ (Density) គឺជា​ចំនួន​ប្រជាជន​សរុប​ជា​មធ្យម ដែល​រស់នៅក្នុង​ទំហំ​ដី​មួយ​គីឡូម៉ែត្រ​ការ៉េ​។ គេហទំព័រ worldatlas.com បានបញ្ជាក់​ជា​ទិន្នន័យ​ថា ទីក្រុង​ម៉ា​កាវ គឺជា​តំបន់​ដែលមាន​ចំនួន​ដង់ស៊ីតេ​ប្រជាជន​ខ្ពស់​ជាងគេ ពោលគឺ ១៨ ៥៣៤​នាក់ ក្នុង​មួយ​គីឡូម៉ែត្រ​ការ៉េ​។​
 
 ប៉ុន្តែ​ដោយសារ​ទីក្រុង​ម៉ា​កាវ​មិនមែនជា​ប្រទេស តែ​ជា​តំបន់​រដ្ឋបាល​ពិសេស​មួយ​ដែល​គ្រប់គ្រង​ដោយ​ចិន លេខ​រៀង​ទីមួយ​ត្រូវបាន​គេ​កំណ​ត់ទៅ​ឲ្យ​ប្រទេស​ម៉ូ​ណា​កូ នៅ​ទ្វីបអឺរ៉ុប​។ ម៉ូ​ណា​កូ​មាន​ដង់ស៊ីតេ​ប្រជាជន​ទៅដល់ ១៦ ៩២៣​នាក់​ក្នុង​មួយ​គីឡូ​ម៉ែត្រការ៉េ​។ នេះ​គឺ​ដោយសារតែ​ម៉ូ​ណា​កូ​ជា​ប្រទេស​នៅក្នុង​ចំណោម​ប្រទេស​ដែលមាន​ផ្ទៃដី​តូច​ជា​គេ​​លើ​លោក​។ ម៉ូ​ណា​កូ​ជា​ប្រទេស​តូច​មួយ​ដែលមាន​ផ្ទៃដី​សរុប ២.០២​គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន​រស់នៅ​សរុប​ជាង ៣,៧ ម៉ឺន​នាក់​។ 
 
​បន្ទាប់ពី​ម៉ូ​ណា​កូ​គឺ​ប្រទេស​សិង្ហ​បុរី ក្នុងនោះ​មាន​ប្រជាជន ៧ ១៤៨ នាក់​ក្នុង​មួយ​គីឡូ​ម៉ែត្រការ៉េ​។ ​បន្ទាប់មក​គឺ​ទីក្រុង​ហុងកុង ដែលជា​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន មួយ​ដែរ​។ ហុងកុង​មាន​ដង់ស៊ីតេ​ប្រជាជន ៦ ៣៤៩ នាក់​ក្នុង​មួយ​គីឡូ​ម៉ែត្រការ៉េ​។ ចំពោះ​ប្រទេស​កម្ពុជា​វិញ បើតាម​ទិន្នន័យ​របស់​ធនាគារពិភពលោក​ឆ្នាំ​២០១៧ ដង់ស៊ីតេ​ប្រជាជន​គឺ ៩១​នាក់​ក្នុង​មួយ​គីឡូ​ម៉ែត្រការ៉េ​៕ 

Tag:
 ចំណេះដឹង​ទូទៅ
© រក្សាសិទ្ធិដោយ thmeythmey.com