ជាតិ
សង្គមជាតិ
ព្រះមហាក្សត្រដកតំណែងលោក សេង សុវណ្ណរ៉ា ពីក្រសួងយុត្តិធម៌ រូបភាពពី ហ្វេសប៉ុក លោក សេង សុវណ្ណារ៉ា
×
ភ្នំពេញ៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់តំណែងលោក សេង សុវណ្ណារ៉ា ពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ នាថ្ងៃទី ២៤ ខែសីហា នេះ។
ព្រះរាជក្រឹត្យដកតំណែងនេះ ធ្វើឡើងតាមសំណើរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌រូបនេះ ត្រូវបានគេដឹងថា ពាក់ព័ន្ធនឹងការរំលោភយកដីរដ្ឋប្រមាណ ១ពាន់ហិកតា ស្ថិតនៅភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
កាលពីពេលថ្មីៗនេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកលោក សេង សុវណ្ណារ៉ា ចេញពីក្រុមការងារថ្នាក់ជាតិចុះជួយខេត្តមណ្ឌលគិរី ហើយដាក់ជំនួសមកវិញដោយលោក មាស ប្រុស ប្រធានរដ្ឋបាលសាលាដំបូងខេត្តមណ្ឌលគិរីផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com