ជាតិ
សេដ្ឋកិច្ច
កម្ពុជា -​វៀតណាម នឹងមាន​ជើងហោះហើរ​មួយ​បន្ថែមទៀត
24, Aug 2019 , 4:59 pm        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
​កម្ពុជា វៀតណាម នឹង​ពង្រីក​ជើងហោះហើរ​ត្រង់​ថ្មី​បន្ថែមទៀត គឺ​ពី​ភ្នំពេញ ទៅ ខេត្ត​ដា​ណា​ង នា​ចុងខែ​តុលា ឆ្នាំ​២០១៩ ខាងមុខ​។ នេះ​បើ​យោង​តាស​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​២៣ សីហា​។

 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន បាន​និយាយថា ការតភ្ជាប់​នេះ​នឹង​បង្កើន​ភាពងាយស្រួល​សម្រាប់​ភ្ញៀវទេសចរ​ដែល​ចង់​មក​នៅ​ភ្នំពេញ ឬ​ហោះហើរ​ត្រង​ពី​ភ្នំពេញ ទៅ​ដា​ណា​ង​វិញ ខណៈ​ខេត្ត​ដា​ណា​ង​ជា​គោលដៅ​ទេសចរណ៍​អន្តរជាតិ​មួយ​ដ៏​ធំ​របស់​វៀតណាម ដែល​សម្បូរ​ភ្ញៀវទេសចរ​មកពី​តំបន់​នានា​។ 
 
​លោក ថោង ខុន បាន​និយាយថា​៖«​អ្វីដែល​សំខាន់ គឺ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​ប្រទេស​ទី​បី ឱ្យបាន​កាន់តែច្រើន​»​។​
 
​លោក ថោង ខុន ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន Cambodia Angkor Air ត្រូវខិតខំ​ពង្រឹងគុណភាព​សេវាកម្ម​ឱ្យបាន​ល្អ ។ ជាពិសេស​ក្រុមហ៊ុន​គួរ​បង្កើន​ជើងហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅកាន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ​របស់​ចិន​បន្ថែម​ទៀតផង​។ 
 
«​តំបន់​ណា​ដែល​កម្ពុ​ជាមាន​ស្ថាន​អគ្គ​កុងស៊ុល​ប្រចាំការ​នៅ​ទីនោះ ដូចជា ខេត្ត​ស៊ី​អាន (​ឆាង​អាន​) ខេត្ត​ឆុង​ឃី​ង ទីក្រុង​សៀង​ហៃ ខេត្ត​ក្វាង​ចូ​វ និង​ទីក្រុង​ប៉េកាំង​ជាដើម ពីព្រោះ​កន្លែង​ដែលមាន​ស្ថាន​អគ្គ​កុងស៊ុល ភ្ញៀវទេសចរ​ងាយស្រួល​ក្នុង​ការសុំ​ទិ​ដ្ឋ​ការ​មក​កម្ពុជា​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍​។​
 
​ក្រុមហ៊ុន Cambodia Angkor Air ក៏មាន​ជើងហោះហើរ​ត្រង់​ពី​ខេត្តសៀមរាប​ទៅ​ខេត្ត​ដា​ណា​ង​រួចមកហើយ​។ ក្រៅពីនោះ ក្រុមហ៊ុន​កំពុងបើក​ការហោះហើរ​ត្រង់​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ,​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ទីក្រុង​ប៉េកាំង ,​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ខេត្តសៀមរាប និង​ពី​ខេត្តសៀមរាប​ទៅ​ទីក្រុង​ហាណូយ​ជាដើម​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com