ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
«​សទិសសព្ទ​»​និង​«​សទិសន័យ​» មានន័យ​ខុសគ្នា​ដូចម្តេច​?
29, Mar 2024 , 7:29 am        
រូបភាព
រូបពាក្យ សទិសសព្ទ និង​សទិស​ន័យ
រូបពាក្យ សទិសសព្ទ និង​សទិស​ន័យ
ដោយ: ថ្មីៗ
 «​សទិស​» សំដៅ​ដោយ​អ្វី​ដែលមាន​មាន​ភាពដូចគ្នា ត្រូវ​គ្នា ប្រហែល​គ្នា ស្រដៀង​គ្នា ឬ​ប្រ​លាំ​គ្នា​។ ដូច្នេះ​«​សទិសសព្ទ​»​មានន័យថា ពាក្យ​ដែលមាន​សូរដូច​គ្នា តែ​ន័យ​ផ្សេងគ្នា​។ ចំណែក​«​សទិសន័យ​» សំដៅលើ ពាក្យ​ខុសគ្នា តែ​មានន័យ​ដូចគ្នា ឬ​ស្រដៀង​គ្នា​។



 «​សទិសសព្ទ​» អាច​ចែកជា​ពីរ គឺ​សទិសសូរ​ផង និង​សទិស​លេខ​ផង​។ ជាក់ស្តែង​ពាក្យ​ដែលមាន​សំណេរ​ដូចគ្នា ឧទាហរណ៍​៖ លិច​(​ទិស​ខាងលិច​) និង​លិច​(​ថ្ងៃ​លិច​) ជាស​ទិស​លេខ​។ ជា​សទិសសូរ ពាក្យ លិច ចង់​បញ្ជាក់​ពីថ្ងៃ​លិច ចំណែក លេច សំដៅលើ ការលេចចេញ និង​លេចឡើង​នូវ​អ្វីមួយ​។ 
 
​ពាក្យ​ដែល​បញ្ជាក់ថា ជា​សទិសសព្ទ ដែលមាន​សូរដូច​គ្នា ឬ​ស្រដៀង​គ្នា តែ​អត្ថន័យ​ខុសគ្នា​នោះ​មាន​ពាក្យ កម្ម និង​កាំ​, គុណ និង​គុន​, ចំណោទ និង​ចំណោត​, ដុស និង​ដុះ​, ទុក និង​ទុក្ខ​, នាក់ និង​អ្នក​, និង នឹង និង ហ្នឹង​, នូវ និង​នៅ​, ប្រមាថ និង​ប្រមាទ​,​ប្រាស់ និង​ប្រះ​, ពារ និង​ពៀរ​, របស់ និង​របោះ​, លប់ និង​លុប​, លេស​,​លេះ និង លែះ ជាដើម​។ 
 
​សម្រាប់​ពាក្យ កម្មករ និង និ​យោ​ជិ​ក​, កេតនភណ្ឌ និង​បេ​តក​ភណ្ឌ ,​កំលុង ក្នុង និង​អំឡុង​, គណនី និង​គណនេយ្យ​, គុណធម៌​,​សីលធម៌ និង​សុជីវធម៌​, គ្រប់គ្រង និង​ដឹកនាំ​, ចក្ខុវិស័យ និង​ទស្សនវិស័យ​, ជាវ ទិញ និង​លក់​, ជំនាញ និង​ឯកទេស​, ជំពូក និង​ប្រការ​, ដំណាច់ និង​បំណាច់​, ដំណឹង និង​ព័ត៌មាន​, ទំនឹម ភាសិត សុភាសិត និង​ស្លោក ជាដើម​។ ពាក្យ​ទាំងនេះ​បង្ហាញថា ជា​សទិសន័យ​(​ពាក្យ​ខុសគ្នា តែ​អត្ថន័យ​អាច​នឹង​ដូចគ្នា ឬ​ស្រដៀង​គ្នា​)៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com