ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបយកថ្ងៃសម្រាកធ្វើយុទ្ធនាការរើសសំរាមក្នុងទីក្រុង
25, Aug 2019 ,
9:30 pm
រូបភាព
×
ដោយ:
ថ្មីៗ
សៀមរាប៖ ក្រុមប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប បានសហការគ្នាចូលរួមធ្វើយុទ្ធនាការរើសសំរាមក្នុងក្រុង ក្នុងបំណងដើម្បីលើកកម្ពស់សោភណ្ឌភាពក្រុង ក៏ដូចជាបំផុសចលនាទីក្រុងស្អាត។ ក្រុមប្រតិបត្តិករដែលមកពីតាមបណ្ដាសណ្ឋាគារ និងក្រុមការងាររបស់អាកាសយានដ្ឋានអន្ដរជាតិសៀមរាប បានចំណាយពេលថ្ងៃសម្រាករបស់ខ្លួន ធ្វើយុទ្ធនាការដ៏មានសារសំខាន់មួយនេះដែលជាចំណែកដ៏មានប្រយោជន៍ក្នុងកិច្ចការសង្គមជាតិ។
លោក តែម ចន្ថា តំណាងសណ្ឋាគារ ណេឆើរារីសត សៀមរាប (Natura Resort Siem Reap) បានឱ្យដឹងថា កម្មវិធីសម្អាតបរិស្ថាននៅព្រឹកថ្ងៃទី២៥ សីហា គឺធ្វើឡើងនៅតាមបណ្ដោយផ្លូវមុខព្រលានយន្តហោះអន្ដរជាតិសៀមរាប និងតាមប្រឡាយអូរជុំវិញ ចាប់ពីមុខព្រលានយន្តហោះរហូតដល់រង្វង់មូលជ័យវរ្ម័នទី៧ និងពីមុខព្រលានដល់មុខភោជនីយដ្ឋាននាងពៅ (ផ្លូវឆ្ពោះទៅមុខអង្គរវត្ត)។ កម្មវិធីដែលមានអ្នកចូលរួមប្រមាណ៥០០នាក់ដែលជាប្រតិបត្តិករទេសចរណ៍ និងបុគ្គលិកក្រុមហ៊ុនរើសសំរាម GAEA ក្នុងបំណងដើម្បីសុខុមាលភាពប្រជាពលរដ្ឋ សោភណ្ឌភាពទីក្រុងសៀមរាបឱ្យស័ក្ដិសមជាគោលដៅទេសចរណ៍ និងជាទីក្រុងទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជា។
គួរបញ្ជាក់ថា ក្នុងបំណងដើម្បីទីក្រុងសៀមរាបក្លាយជាទីក្រុងស្អាត និងមានភាពបៃតង កន្លងមកទាំងអាជ្ញាធរនិងប្រជាពលរដ្ឋ បានបង្ហាញការចូលរួមជាសកម្មភាពតាមរយៈការរើសសំរាម និងបំផុសឱ្យប្រជាពលរដ្ឋចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តួយ៉ាងករណីអ្នករកស៊ីនៅសង្កាត់សាលាកំរើកក្រុងសៀមរាប ពួកគេយល់ថា នៅពេលបរិស្ថានស្អាត ការរកស៊ីទទួលពួកគេក៏ទទួលបានភ្ញៀវច្រើនផងដែរ។ បន្ថែមពីនោះ ពួកគេបានព្យាយាមប្រើប្រាស់សម្ភារជំនួសឡើងវិញ ដោយកាត់បន្ថយការបំពុលបរិស្ថានផងដែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បរិស្ថាន
សំរាម
ប្រតិបត្តិករទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
7 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម