ជាតិ
សង្គមជាតិ
រដ្ឋបាលខេត្ត​សៀមរាប​ចុះ​សម្អាត​បរិស្ថាន​លើ​កំណាត់​ផ្លូវ​៦០​ដើម្បី​លើក​សោ​ភ័ណ​ភាព​ក្រុង​
25, Aug 2019 , 4:20 pm        
រូបភាព
ដោយ: ថ្មីៗ
 
​សៀមរាប​៖ ក្នុង​បំណង​រក្សា​អនាម័យ និង​បរិស្ថាន​សាធារណ​ឱ្យមាន​របៀបរៀបរយ​នោះ រដ្ឋបាល​ខេត្តសៀមរាប​បានរៀបចំ​ពិធី​សម្អាត​បរិស្ថាន​មួយ​នៅ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ ចាប់ពី​រង្វង់​មូល​អប្សរា​រហូតដល់​កែង​ផ្លូវជាតិ​លេខ​៦​។

 
​កម្មវិធី​សម្អាត​នេះ​ដឹកនាំ​ដោយ​នាយក​រដ្ឋបាល​ខេត្តសៀមរាប លោក សុខ ថុល ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រុមហ៊ុន​ប្រមូល​សំរាម​ក្នុង​ក្រុង​សៀមរាប​។ ពិធី​នៅ​ព្រឹក​ថ្ងៃទី​២៥ សីហា មានការ​សម្អាត​សំរាម​ជាច្រើន​តាម​ប្រឡាយទឹក មានដូចជា​ស្លែ ស្មៅ ពិសេស​សំរាម​ប្លា​ស្ទិ​ក​ដែល​នៅជាប់​នឹង​មាត់​ប្រឡាយ​បង្ហូរ​ទឹក ដែល​ធ្វើឱ្យមាន​ការកកស្ទះ​ជារឿយៗ រួម​និង​ការ​កាត់​ក្រី​មែកឈើ​តាម​បណ្ដោយ​ផ្លូវ​នោះ​ផងដែរ​។​
 
 
​ថ្លែង​ក្នុង​ពិធី​នោះ លោក សុខ ថុល សំរាម​និង​កាកសំណល់​ផ្សេងៗ​ជា​មុខសញ្ញា​មួយ​មិនគួ​រធ្វេសប្រហែស​ឡើយ ហើយ​វា​ធ្វើឱ្យប៉ះពាល់​ដល់​មុខមាត់​ខេត្ត​ទេសចរណ៍​ទាំងមូល​។ លោក​បន្ថែមថា កម្មវិធី​សម្អាត​នេះ​គឺជា​យុទ្ធនាការ​មួយ​ចូលរួម​សម្រេច​ឱ្យបាន​គោលដៅ​ទេសចរណ៍​និង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ ដោយ​ក្នុងនោះ​ត្រូវ​ប្រមូល​និង​វេច​ខ្ចប់​សំរាម​និង​កាកសំណល់​ផ្សេងៗ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ធានាថា​ទីក្រុង​យើង​ស្អាត​ទាំងអស់គ្នា​៕
 







Tag:
 បរិស្ថាន​
  សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com