កីឡាជាតិ
ជាតិ
គណៈប្រតិភូ​ខ្មែរ ចូលរួម​បើក​មហាសន្និបាត​នៃ​ព្រឹត្តិការណ៍​តេ​ក្វាន់​ដូ​ពិភពលោក នៅ​ប៊ុលហ្គារី​
25, Aug 2019 , 4:39 pm        
រូបភាព
 
​ប៊ុលហ្គារី​៖ គណៈប្រតិភូ​តេ​ក្វាន់​ដូ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក កែវ រ៉េមី បាន​ចូលរួម​បើក​មហាសន្និបាត​លើក​ទី​២៧ នៃ​ព្រឹត្តិការណ៍​តេ​ក្វាន់​ដូ​ពិភពលោក នៅ​ប្រទេស​ប៊ុលហ្គារី នា​ថ្ងៃទី​២៥ សីហា​នេះ (​ពេលវេលា​នៃ​កម្ពុជា​)​។ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF នៅ​ប្រទេស​ប៊ុលហ្គារី នៃ​ព្រឹត្តិការណ៍​ពិភពលោក World ITF Taekwon-do Championship ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩​។​

 
​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ មាន​បណ្ដា​ប្រទេស​ចូលរួម​ចំនួន​៦៩ ។  អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ ITF ជម្រើសជាតិ​១៧​នាក់ (​ស្រី​២​នាក់​) ពី​កម្ពុជា ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នេះ​ផងដែរ​៕
 
















Tag:
 តេ​ក្វាន់​ដូ​
  កែវ រ៉េមី​
  ប៊ុលហ្គារី​
© រក្សាសិទ្ធិដោយ thmeythmey.com