កីឡាជាតិ
ជាតិ
លោក កែវ រ៉េមី ជាប់​ជា​អនុប្រធាន​តេ​ក្វាន់​ដូ​ពិភពលោក​
25, Aug 2019 , 11:00 pm        
រូបភាព
ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា លោក កែវ រ៉េមី (ឆ្វេង) និងលោក RI YONG SON ប្រធានសហព័ន្ធកីឡាតេក្វាន់ដូពិភពលោក
ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា លោក កែវ រ៉េមី (ឆ្វេង) និងលោក RI YONG SON ប្រធានសហព័ន្ធកីឡាតេក្វាន់ដូពិភពលោក
ប៊ុលហ្គារី​៖ ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា លោក កែវ រ៉េមី ជាប់​ជា​អនុប្រធាន​តេ​ក្វាន់​ដូ​ពិភពលោក​។ តួនាទី​របស់លោក កែវ រ៉េមី នេះ ត្រូវបាន​ប្រកាស​នៅក្នុង​មហាសន្និបាត​លើក​ទី​២១ នៃ​ព្រឹត្តិការណ៍​តេ​ក្វាន់​ដូ​ពិភពលោក នៅ​ប្រទេស​ប៊ុលហ្គារី នា​ថ្ងៃទី​២៥ សីហា​នេះ​។​


 
​លោក កែវ រ៉េមី ដែល​ទើប​ទទួលបាន​តំណែង​ជា​អនុប្រធាន​តេ​ក្វាន់​ដូ​ពិភពលោក បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ដែល​កំពុងមាន​វត្តមាន​នៅ​ប៊ុលហ្គារី​ថា កម្ពុជា ជា​ប្រទេស​ដែលមាន​កិត្យានុភាព​មួយ ដែល​អាចមាន​សមត្ថភាព​កាន់​តួនាទី​ជាន់ខ្ពស់​នៅក្នុង​លំដាប់​ពិភពលោក​។ ជាពិសេស​វា​ជា​ឱកាស ដែល​អាចឱ្យ​កម្ពុជា បង្ហាញ​ពី​សក្ដានុពល ទៅកាន់​អន្តរជាតិ​បាន​ស្គាល់​ផងដែរ​។​
 
​តាមរយៈ​តួនាទី​ជា​អនុប្រធាន​តេ​ក្វាន់​ដូ​ពិភពលោក​នេះ លោក កែវ រ៉េមី ប្ដេជ្ញា​ជំរុញ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា កាន់​តែមាន​សន្ទុះ​ខ្លាំងក្លា​ថែមទៀត ទាំង​ថ្នាក់​តំបន់ និង​អន្តរជាតិ​។ បើតាម​លោក កែវ រ៉េមី បច្ចុប្បន្ន​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា បានទទួល​មេដាយ​ជាច្រើន នៅក្នុង​តំបន់​អាស៊ី និង​មេដាយ​ខ្លះ​ដែរ ពី​អន្តរជាតិ​។​

សូមទស្សនាវីដេអូកិច្ចសម្ភាសអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក កែវ រ៉េមី ដូចតទៅ៖


 
​បច្ចុប្បន្ន​តួនាទី​អនុប្រធាន​តេ​ក្វាន់​ដូ​ពិភពលោក មាន​ចំនួន​៥​រូប បើ​បូ​កប​ញ្ចូ​លលោក កែវ រ៉េមី នេះ ខណៈ​លោក RI YONG SON គឺជា​ប្រធាន​។ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ពិភពលោក​នេះ មាន​ប្រទេស​១៦៩​ជា​សមាជិក​។​
 
​គណៈប្រតិភូ​តេ​ក្វាន់​ដូ​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក កែវ រ៉េមី បាន​ចូលរួម​បើក​មហាសន្និបាត​លើក​ទី​២១​នៃ​ព្រឹត្តិការណ៍​តេ​ក្វាន់​ដូ​ពិភពលោក នៅ​ប្រទេស​ប៊ុលហ្គារី ។ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF នៅ​ប្រទេស​ប៊ុលហ្គារី នៃ​ព្រឹត្តិការណ៍​ពិភពលោក World ITF Taekwon-do Championship ចាប់ផ្តើម​ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩​។​
 
​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ មាន​បណ្ដា​ប្រទេស​ចូលរួម​ចំនួន​៦៩ ។  អត្ត​ព​លិ​ក​តេ​ក្វាន់​ដូ ITF ជម្រើសជាតិ​១៧​នាក់ (​ស្រី​២​នាក់​) ពី​កម្ពុជា ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នេះ​ផងដែរ​៕
 

Tag:
 ​កែវ រ៉េមី​
  តេ​ក្វាន់​ដូ​
  ITF
© រក្សាសិទ្ធិដោយ thmeythmey.com