មិន​នឹង​ស្មាន​សោះ​ថា គ្រាន់តែ​ស្រូប​ផ្សែង​បារី​ពី​គេ អាច​ប្រឈមមុខ​ដល់​ម្លឹ​ង​សោះ​!!!
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
មិន​នឹង​ស្មាន​សោះ​ថា គ្រាន់តែ​ស្រូប​ផ្សែង​បារី​ពី​គេ អាច​ប្រឈមមុខ​ដល់​ម្លឹ​ង​សោះ​!!!
26, Aug 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ស្រូប​ផ្សែង​បារី​ពី​គេ គឺជា​ការប្រឈមមុខ​មួយ​ដែលមាន​លក្ខណៈ​មិន​ខុសគ្នា​នឹង​អ្នក​ជក់​ឡើយ ព្រោះ​អ្នកនឹង​ត្រូវ​បឺត​ស្រូប​សារ​ធាតុគីមី​គ្រោះថ្នាក់​ដូចគ្នា​ដែរ​។ អ្នក​មិន​ជក់បារី តែ​រស់នៅ​ដកដង្ហើម​ស្រូប​ផ្សែង​បារី​ពី​គេ មានន័យថា​ពួកគេ​បាន​ស្រូប​បញ្ចូល​ក្នុង​សួត​នូវ​សារធាតុ​នីកូទីន និង​ជាតិពុល ហើយក៏​ប្រឈម​ខ្ពស់​នឹង​មហារីក​ផងដែរ​។


 
​ជំងឺមហារីក​មិន​គ្រាន់តែ​ជា​ជំងឺ​មួយ​បង្កឡើង​ដោយ​ការ​ស្រូប​ផ្សែង​បារី​ពី​គេ​ឡើយ តែ​វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​បេះដូង និង​សរសៃឈាម ព្រមទាំង​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​គាំងបេះដូង និង​ជក់បារី​ផងដែរ​លើ​អ្នក​មិន​ជក់បារី​។ ការសិក្សា​បានបង្ហាញ​ថា ក្មេង​ដែល​ប៉ះពាល់ ឬ​ស្ថិតក្នុង​ស្ថានភាព​ស្រូប​ផ្សែង​បារី​ពី​គេ អាច​ងាយ​នឹង​ឈឺ​ជា​ញឹកញាប់ ហើយ​ច្រើន​តែមាន​ការបង្ក​រោគ​នៅ​សួត និង​ក្អក​ជាង​ក្មេង​ដទៃ ព្រមទាំង​ដកដង្ហើម​ឮ​ដូច​ហួច ឬ​ដង្ហក់​ជា​ញឹកញាប់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com